បន្ទប់ថែទាំអ្នកជំងឺទូទៅ សន ភាសា

  • Home
  • Cambodia
  • Svay Rieng
  • បន្ទប់ថែទាំអ្នកជំងឺទូទៅ សន ភាសា

បន្ទប់ថែទាំអ្នកជំងឺទូទៅ សន ភាសា ចែករំលែកចំណេះដឹងអំពីរការថែទាំសុខភាពនិងការពារខ្លួនពីបញ្ហារសុខភាពនានា​❤️️🇰🇭

30/01/2024

ថែម៉ែឲ្យល្អណា❤️
Cam-Paint ថ្នាំពណ៌ជាតិ

ហេតុអ្វីបានជា  #ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ច្រើនកើតមានឡើងនៅក្នុងបន្ទប់ទឹក?ជារឿយៗជំងឺដាច់សរសៃឈាមខួរក្បាលច្រើនកើតមាន...
23/10/2023

ហេតុអ្វីបានជា #ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ច្រើនកើតមានឡើងនៅក្នុងបន្ទប់ទឹក?

ជារឿយៗជំងឺដាច់សរសៃឈាមខួរក្បាលច្រើនកើតមាននៅក្នុងបន្ទប់ទឹក ពីព្រោះនៅពេលយើងចូលបន្ទប់ទឹក យើងស្រោចទឹកលើក្បាល និងសក់មុនគេ វាជារឿងដែលយើងនឹកស្មានមិនដល់ ហើយនេះគឺជាទម្លាប់ខុសឆ្គងដល់សុខភាព។

ពេលចូលងូតទឹក ការស្រោចទឹកពីក្បាលមុនដំបូងគេបែបនេះ ឈាមនឹងស្ទុះឡើងទៅក្បាលយ៉ាងលឿន ហើយសរសៃឈាមអាចនឹងដាច់នៅពេលនោះ។ ជាលទ្ធផល ការដាច់សរសៃឈាមខួរក្បាលកើតឡើងហើយ បន្ទាប់មកអ្នកជម្ងឺនឹងដួលទៅលើឥដ្ឋ។

យោងតាមការសិក្សាជាច្រើននៅជុំវិញពិភពលោក ករណីនៃការស្លាប់ ឬខ្វិនដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងអំឡុងពេលងូតទឹកគឺកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមវេជ្ជបណ្ឌិត សំរាប់យើងរាល់គ្នាដែលកំពុងប្រឈមទៅនឹងជម្ងឺនេះគួរតែងូតទឹកដោយអនុវត្តតាមវិធីសាស្ត្រមួយចំនួនដែលណែនាំដោយគ្រូពេទ្យរបស់ខ្លួន។

បើ​អ្នកមិនងូត​ទឹក​តាមការណែនាំគ្រូពេទ្យទេនោះ និងមានហនិភ័យខ្ពស់ ប្រឈមទៅនឹងការដាច់សរសៃឈាមខួរក្បាលកំឡុងពេលងូតទឹកមិនខាន។ ដូច្នេះអ្នកមិនគួស្រោចទឹកដាក់ក្បាល និង​សក់​មុន​ដំបូងពេល​ចូលងូតទឹក​នោះទេ ដោយសារតែឈាមដែលរត់ក្នុងរាងកាយរបស់មនុស្សយើងគឺនៅសីតុណ្ហភាពជាក់លាក់មួយ ហើយសីតុណ្ហភាពរាងកាយរបស់មនុស្សត្រូវការពេលមួយរយៈដើម្បីសម្របទៅនឹងសីតុណ្ហភាពខាងក្រៅដែលរាងកាយបានប៊ះភ្លាមៗ ការស្រោចទឹកលើក្បាលមុនដំបូងគេ គឺបង្កើនល្បឿននៃចរន្តឈាមរត់ទៅក្បាល ដូច្នេះហានិភ័យនៃការដាច់សរសៃឈាមខួរក្បាលក៏អាចកើតមានឡើងនៅពេលជាមួយគ្នានោះដែរ។

ការលើស​សម្ពាធ​ឈាម​ក៏អាច​បណ្តាលឱ្យប្រេះសរសៃឈាម​ខួរក្បាល​តូចៗបានដែរ។

✨ វិធីសាស្ត្រការងូតទឹកអោយបានត្រឹមត្រូវ៖

ដំបូងត្រូវស្រោចជើង បន្ទាប់មកស្រោចយឺតៗដេញឡើងមកដល់ស្មា រួចហើយអាចស្រោចដាក់មាត់ ខ្ពុលមាត់ផង នៅចុងបញ្ចប់នៃការងូតទឹកចាំយើងស្រោចទឹកសម្អាតក្បាល និងសក់។

វិធីសាស្រ្តនេះគួរតែត្រូវអនុវត្តសំរាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ មានកូលេស្តេរ៉ុលខ្ពស់ និងជំងឺឈឺក្បាលប្រកាំង។

សូមមេត្តា Share ជូនដំណឹងព័ត៌មាននេះ ទៅដល់ឪពុកម្តាយចាស់ៗ និងសាច់ញាតិរបស់អ្នក។

👉អ្វីទៅជាជំងឺឆ្កែឆ្គួត?🦠🦠ជំងឺឆ្កែឆ្កួត ជាជំងឺដែលបង្ករពីវីរុសឆ្កែឆ្កួត វីរុសទាំងនោះគឺរស់ក្នុងទឹកមាត់របស់សត្វដែលមានជំងឺឆ្ក...
19/10/2023

👉អ្វីទៅជាជំងឺឆ្កែឆ្គួត?🦠🦠

ជំងឺឆ្កែឆ្កួត ជាជំងឺដែលបង្ករពីវីរុសឆ្កែឆ្កួត វីរុសទាំងនោះគឺរស់ក្នុងទឹកមាត់របស់សត្វដែលមានជំងឺឆ្កែឆ្កួត។ សូមបញ្ជាក់ថា ពាក្យថាជំងឺឆ្កែឆ្កួត មិនមែនមាននយ័មានតែការខាំរបស់សត្វឆ្កែតែមួយទេ ប៉ុន្តែ វារួមមានប្រភេទសត្វឆ្មា សត្វស្វា សត្វប្រជៀវ និងពពួកសត្វកកេរដែលមានផ្ទុកវីរុសឆ្កែឆ្គួត ក៏អាចបង្ករជំងឺឆ្កែឆ្កួតដែល។

តេីមនុស្សអាចឆ្លងជំងឺឆ្កែឆ្កួតដេាយរបៀបណា?

១. ការខាំអេាយមានរបួសដាច់ស្បែកដេាយសារសត្វឆ្កែ សត្វស្វា សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត។
២. ករណីរសត្វឆ្កែ សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត លិតលេីស្បែកទោះមិនមានដាច់រលាត់ក៏ដេាយ។
៣. សត្វឆ្កែ សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត ខ្ញាវក្រញៅ
៤. គេឃេីញមានករណីតិចតួចបំផុតដែលឆ្លងពីអ្នកជំងឺឆ្កែឆ្កួត ទៅមនុស្សដ៏ទៃទៀត។

ហេតុអ្វីបានជាជំងឺឆ្កែឆ្កួតអាចសំលាប់មនុស្សបាន?

វីរុសជំងឺឆ្កែឆ្កួត ត្រូវបានបញ្ជូនតាមទឹកមាត់របស់សត្វដែលមានជំងឺឆ្កែឆ្គួតដេាយការខាំ ក្រញៅ ឬលិត។ បន្ទាប់មកវាធ្វេីដំនេីរទៅប្រពន្ធ័ប្រសាទ ហេីយចុងក្រេាយតំរង់ទិសទៅប្រពន្ធ័ប្រសាទកណ្តាលដែលស្ថិតនៅខួរក្បាល ហេីយធ្វេីអេាយខូចខួរក្បាលទាំងមូល។

ត្រូវចងចាំថាបេីអ្នកជំងឺស្តែងចេញជារេាគសញ្ញាជំងឺឆ្កែឆ្កួត នោះមាននយ័ថាក្មេងនឹងត្រូវស្លាប់ក្នុងរយះពេលជាទូទៅ៣ទៅ៥ថ្ងៃ ដេាយគ្មានវិធីសាស្រ្តណាដែលពេទ្យអាចជួយបាននោះទេ។

តេីរេាគសញ្ញាជំងឺឆ្កែឆ្កួតមានអ្វីខ្លះ?

១. ខ្លាចទឹក ករណីនេះក្មេងស្រេចទឹកខ្លាំ តែមិនហ៊ានផឹកទឹកព្រោះវាធ្វេីអេាយក្មេងឈ្លក់ ពិបាកដកដង្ហេីម។
២. ខ្លាចខ្យល់ ព្រោះខ្យល់ត្រជាក់ធ្វេីអេាយផ្លូវដង្ហេីមក្មេងបិទដកដង្ហេីមមិនរួច។
៣. លេសលាស នៅមិនស្ងៀម
៤. ទន់ដៅទន់ជេីង
៥. លេចនេាមមិនដឹងខ្លួន
៦. ឈឺក្បាល ចង្អេារ ក្អួត
៧. ឈឺ និងស្ពិកអុចៗ នៅកន្លែងដែលសត្វដែលមានជំងឺឆ្កែឆ្កួតខាំ ជាដេីម។

តេីទុកអោយឆ្កែខាំបានចាក់វាក់សាំងការពារ ឬត្រូវចាក់ការពារមុនខាំ???

1. យេីងអាចចាក់ការពារមុនខាំត្រឹមតែ 3ដងប៉ុណ្ណោះ (0-7-28)។ បេីមានការខាំ៖
-មុន 5ឆ្នាំ: គ្រាន់តែរំលឹក 2ដងគ្រប់គ្រាន់ (0-3)
-ក្រោយ 5ឆ្នាំ ឬចាក់មិនបានគ្រប់ ឬមិនច្បាស់លាស់ ត្រូវចាក់ 5ដងឡេីងវិញ។

2. ករណីមានការខាំដោយមិនបានចាក់៖
-គ្រាន់តែប៉ះពាល់ទឹកមាត់មិនដាច់រលាត់ មិនចាំបាច់ចាក់នោះទេ។
-បេីមានដាច់រលាត់ កោសមិនមានឈាម ត្រូវចាក់ 5ដង(0-3-7-14-28)
-បេីករណីមានស្នាមធ្មេញ ដាច់ឈាមរយៈស្បែក ត្រូវចាក់វាក់សាំងផង និងសេរ៉ូមអង់ទីករផង។

សូមកុំរងចាំដល់ឆ្កែខាំទេីបចាក់!

សូមបញ្ជាក់ជំងឺឆ្កែឆ្កួតពេលចេញរោគសញ្ញាមិនអាចព្យាបាជានោះទេ។

នេះជាថ្នាំ Aciclovir ជាឧសថប្រឆាំងពួកវីរុសដែលប្រើសំរាប់ព្យាបាល៖ 1- ជំងឺ​រើម2- ជំងឺ​អ៊ុតស្វាយ3- ដំបៅប្រភេទអ៊ែប៉េសលើមាត់ ឬប...
16/10/2023

នេះជាថ្នាំ Aciclovir ជាឧសថប្រឆាំងពួកវីរុស
ដែលប្រើសំរាប់ព្យាបាល៖

1- ជំងឺ​រើម
2- ជំងឺ​អ៊ុតស្វាយ
3- ដំបៅប្រភេទអ៊ែប៉េសលើមាត់ ឬប្រដាប់ភេទ
4- រលាកស្រោមខួរក្បាលដោយវីរុស
5- ជំងឺភ្នែកដោយសារវីរុស​

បើមានបញ្ហា ឬ ចំងល់ទាក់ទងនឹងជំងឺរេីម សូមអានអត្ថបទពីជំងឺនេះ នៅខាងក្រោម ឬ ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក។

ជំងឺរេីម (shingles or herpes zoster)

ជំងឺរេីមជាជំងឺសេីស្បែក ចេញជាពងទឹក និង កន្ទួលក្រហមនៅផ្តុំគ្នាជាកញ្ចុំ ហេីយលក្ខណះពិសេសរបស់វាគឺឈឺខ្លាំង។
ជំងឺរេីមបង្ករដេាយពួកវីរុសតែមួយជាមួយអុតស្វាយមាននយ័ថា បេីអ្នកឆ្លងវីរុសអុតស្វាយ លេីកទីមួយអ្នកនឹងកេីតជំងឺអុតស្វាយ ហេីយបេីអ្នកកេីតលេីកទី២ឡេីងទៅ អ្នកមិនកេីតអុតស្វាយទៀតទេ ប៉ុន្តែជាជំងឺរេីមវិញម្តង។

❓ហេតុអ្វីបានកេីតជំងឺរេីម?
ជាថ្មីម្តងទៀតជំងឺរេីម កេីតពីវីរុសតែមួយជាមួយជំងឺអុតស្វាយ។ បន្ទាប់ពីកេីតអុតស្វាយហេីយ វីរុសនេះទៅសំងំលាក់ខ្លួនក្នុងកេាសិការប្រពន្ធ័ប្រាសាទរាប់ឆ្នាំទៅរាប់ទសវត្សរ៍។ នៅពេលណាមួយ ជាពិសេស នៅពេលប្រពន្ធ័សុាំរបស់រាងកាយយេីងចុះខ្សេាយ វានឹងមានសកម្មភាពម្តងទៀតដែលអាចបណ្តាលអេាយទៅជាជំងឺរេីម។
មនុស្សដែលមានប្រពន្ធ័រាងកាយចុះខ្សេាយដូចជា ក្មេងតូចៗដែលមានប្រពន្ធ័សុាំមិនទាន់ពេញលក្ខណះល្អ ក្មេងដែលកង្វះអាហាររូបត្ថម អ្នកជំងឺអេដត៍ ជាដេីម។

❓តេីជំងឺរេីមមានរេាគសញ្ញាអ្វីខ្លះ?
ដំបូងកន្លែងដែលចេញពងបែក និង កន្តួលក្រហមមានអារម្មណ៍ថាស្ពឹកៗ រមាស់ ក្តៅ និងឈឺចាក់អុចៗ។ ជាទូទៅវាចេញតែមួយចំហែងខ្លួនទេ ដូចជាការពាក់ឈាង (ដូចក្នុងរូប) ហេីយកេីតនៅលេីទ្រូងនិងខ្នង ករណីខ្លះអាចកេីតលេីមុខ។
២-៣ថ្ងៃក្រេាយចេញពងបែកនិងកន្តួលក្រហម វាមានការឈឺកាន់តែខ្លាំង លក្ខណះដែលឈឺគឺ ឈឺដូចគេចាក់ រឺដូចរលាកភ្លេីង។
ដល់ថ្ងែទី ៣-៤ ពងបែកចាប់ផ្តេីមបែក និង វាក្លាយជាក្រម៉នៅថ្ងៃទី៧-១០ ហេីយនឹងបាត់ទៅវិញក្នុងរយៈពេល ៣-៤អាទិត្យ។ ជាទូទៅវាមិនផ្តល់ផលវិបាកទេក្រេាយការជាសះស្បេីយ លេីកលែងតែវាក្លាយជាដំបៅក្លាយដេាយសារពួកបាក់តេរី។

❓តេីជំងឺរេីមឆ្លងទេ?
ចំលេីយគឺ ឆ្លង និង មិនឆ្លង
ឆ្លង: វាអាចឆ្លងពីអ្នកជំងឺរេីម ប្រសិនបេីអ្នកមិនដែលចាក់វាក់សុាំងការពារអុតស្វាយ ឬ អ្នកមិនដែលកេីតអុតស្វាយពីមុនមក។ ប៉ុន្តែចេញលេីកទីមួយមិនមែនរេីទេ តែជាអុតស្វាយ ចាប់ពីលេីកទី ២ទៅ វាជារេីម។
មិនឆ្លងៈ ប្រសិនបេីអ្នកបានចាក់វាក់សុាំងការពារអុតស្វាយ ឬ អ្នកធ្លាប់កេីតអុតស្វាយពីមុនមកនោះ នៅក្បែរអ្នកជំងឺរេីម អ្នកនឹងមិនឆ្លងនោះទេ។

❓តេីការព្យាបាលដេាយរបៀបណា?
១. ប្រេីថ្នាំ antiviral medication ដេីម្បីបញ្ឈប់ការលូលាស់របស់ពួកវីរុស ពងបែកលេីស្បែកឆាប់ក្រៀម និង ឆាប់ជា។ ថ្នាំនឹងមានប្រសិទ្ធិភាពកាន់តែខ្លាំង នៅពេលប្រេីវានៅ៧២ម៉ោងដំបូង ក្រេាយចេញរេាគសញ្ញា។
២. ការលេបថ្នាំបំបាត់ឈឺចាប់ ហេីយការប្រេីថ្នាំនេះទៅតាមកំរឹតនៃការឈឺ។
ការចាក់វ៉ាក់សុាំងអុតស្វាយបង្ការ គឺជាការបង្ការដែលមានប្រសិទ្ធិភាព បេីទោះជាកេីតរេីមក៏មិនមានលក្ខណះធ្ងន់ធ្ងរ។

សូមទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ នៅពេលដែលអ្នកសង្ស័យថាកេីតរេីម៕

រដូវគ្រុនឈាមមកដល់ហើយ តោះស្វែងយល់អំពី Test ,Ns1 និង IgG,igM ទាំងអស់គ្នាតើេសត្តDengue NS1 , Dengue IgG , Dengue IgM ដូចគ្ន...
16/10/2023

រដូវគ្រុនឈាមមកដល់ហើយ តោះស្វែងយល់អំពី Test ,Ns1 និង IgG,igM ទាំងអស់គ្នា
តើេសត្តDengue NS1 , Dengue IgG , Dengue IgM ដូចគ្នារឺខុសគ្នាចូលពន្យល់?

👨🏻‍⚕️👨🏻‍⚕️សេត្តDengue NS1 , Dengue IgG , Dengue IgM មាចំនុចហើយក៏មានខុសគ្នាដែរ:

💉ដូចគ្នាត្រង់តេស្តនេះពិនិត្យរកជំងឺគ្រុនឈាមដូចគ្នា។
💉ខុសគ្នាវិញគឺ:
👨🏻‍⚕️Dengue NS1:ជាតេស្តដែលរកមេរោគគ្រុនឈាមក្នុយដំណាក់កាលដំបូង ដែលមេរោគគ្រុនឈាមឆ្លងចូលក្នុងខ្លួនមនុស្ស ថ្ងៃទី1ដល់ថ្ងៃទី3បន្ទាប់ពចេញរោគសញ្ញា។

👩🏻‍⚕️Dengue IgM:ជាតេស្តរកមេរោគគ្រុនឈាមដំណាក់កាលបន្ទាប់។ តេស្តនេះអាចវិជ្ជមានបន្ទាប់ពីមានមេរោគគ្រុនឈាមឆ្លងចូងក្នុងខ្លួនមនុស្សប្រហែលថ្ងៃទី3រហូតដល់ថ្ងៃទី10ក្រោយចេញរោគសញ្ញា។

👨🏻‍⚕️👩🏻‍⚕️Dengue IgG:តេស្តនេះវិជ្ជមាន(+)មានន័យគ្រុនឈាមដែរតែត្រូវពឹងលើ Platelet ធ្លាក់ចុះពីតំលៃធម្មតាដែរ ទើបនិយាយថា គាត់កំពុង គ្រុនឈាមបាន។ ប៉ុន្តែបើ Dengue IgG (+) ហើយ Platelet មិនធ្លាក់ចុះទេ មានន័យថា អ្នកជំងឺ នឹងកើតគ្រុនឈាម តែលូវ គាត់ជាហើយ តែនៅសល់កំទេច antibody មិនទាន់រលុបបាត់។
ហើយDengue IgG អាចរលុបបាត់ទៅវិញប្រហែល2ខែយ៉ាងយូ6ខែ។

ជំងឺភ្នែកក្រហម ដែលកើតច្រើនគ្នា ឆ្លង តៗ គ្នា ឥឡូវនេះ គឺវាបង្កពីវីរុស! ដូច្នេះ ដើម្បីការពារការឆ្លងបន្ដ យើងត្រូវ: 1. កុំយកដ...
16/10/2023

ជំងឺភ្នែកក្រហម ដែលកើតច្រើនគ្នា ឆ្លង តៗ គ្នា ឥឡូវនេះ គឺវាបង្កពីវីរុស! ដូច្នេះ ដើម្បីការពារការឆ្លងបន្ដ យើងត្រូវ:

1. កុំយកដៃញីភ្នែកញឹកញាប់ បើដៃមិនស្អាត
2. លាងដៃជាមួយសាប៊ូអោយញឹកញាប់ ក្រោយចាប់កាន់របស់ប្រើប្រាស់សាធារណ: រឺ របស់អ្នកកើតភ្នែកក្រហម
3. អាចបាញ់សម្អាតដៃជាមួយអាល់កុល រឺជែលលាងដៃ
4. កុំប្រើកន្សែងជូតមុខ ជូតខ្លួនរួមគ្នា
5. ហាមប្រើ ថ្នាំបន្ដក់ភ្នែករួមគ្នា ហាមប្រើវែនតារួមគ្នា
6. បើដឹងខ្លួនកើតហើយ គួរនៅដាច់ដោយឡែកពីគេសិន

វិធីការពារ អាចបន្ដក់លាងភ្នែកជាមួយទឹកសេរ៉ូមប្រៃ ក្រោយត្រលប់ពីក្រៅមកផ្ទះវិញ 🙏

រោគសញ្ញាភ្នែកក្រហម មានដូចជា:

1. ភ្នែករមាស់ ចេញទឹកភ្នែក រកាំភ្នែក
2. ញីភ្នែក ភ្នែកក្រហម រឺពណ៌ឈូក
3. ចេញអាចម៍ភ្នែកច្រើន ស្អិតភ្នែក បើកមិនរួច
4. ហើមត្របកភ្នែក
5. ស្រវាំងភ្នែក ឈឺក្នុងគ្រាប់ភ្នែក ចាញ់ពន្លឺ (បើមានរោគ សញ្ញាដល់ចំណុចនេះ ឆាប់រកជួបពេទ្យភ្នែកជាបន្ទាន់)

ការព្យាបាលជំងឺភ្នែកក្រហម ព្យាបាលតាមរោគសញ្ញាដែលមាន សុំទៅជួបពេទ្យភ្នែក អាចមានប្រើថ្នាំបំបាត់ការឈឺចាប់ បំបាត់រលាក បន្ដក់បាត់ស្ងួតភ្នែក រឺ បន្ដក់សម្លាប់មេរោគ!

Address

ភូមិម៉ឺនជ័យ
Svay Rieng

Alerts

Be the first to know and let us send you an email when បន្ទប់ថែទាំអ្នកជំងឺទូទៅ សន ភាសា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram