11/09/2025
#គ្រុនឈាម គឺជាជំងឺឆ្លង ដែលឆ្លងពីមនុស្សដែលឈឺ (ទោះជាមានរោគសញ្ញា រឺគ្មានរោគសញ្ញា)ទៅមនុស្សផ្សេងទៀតតារយះភ្នាក់ងារចំលងរោគ «មូសខ្លាញី» 🦟🦟🦟🦟« Female Aedes» ដែលចូលចិត្តចេញខាំព្រលប់ៗ និងពេលព្រឹកព្រលឹម។
ក្រោយត្រូវបានមូសខាំរួច កុមារអាចចាប់ផ្តើមចេញរោគសញ្ញាក្នុងរវាង 2-7ថ្ងៃ (ជាទូទៅ 3-4ថ្ងៃ) ដូចជា៖
🥵🥵ក្តៅខ្លួនខ្លាំង 39-40អង្សា មិនថយចុះទោះជាអោយថ្នាំបំបាត់ក្តៅខ្លួនក៏ដោយ (Paracetamol) អាចរហូតដល់គ្រុនញាក់។
😮💨ល្ហិតល្ហៃ ចុងរោយសាច់ដុំ ឈឺក្បាល មិនសូវលេង។
👉 🩸🩸🩸មានរោគសញ្ញាហូរឈាម៖
- ដោយឯកឯង ៖ ដូចជាហូរឈាមតាមអញ្ចេញធ្មេញ ច្រមុះ ជាដើម
- ហូរឈាមដោយការប៉ះទង្គិច៖ ឆាប់ចេញជាំលើស្បែកទោះមានការប៉ះទង្គិចតិចតួច។
🧐 ក៏ប៉ុន្តែក្តៅខ្លួននៅក្នុងជំងឺគ្រុនឈាម ក៍អាចអោយយើងច្រលំជាមួយជំងឺមួយចំនួនដែលបង្កដោយវីរុសដែរ បើមិនទានមានរោគសញ្ញារួមផ្សំផ្សេងទៀតពិសេសសញ្ញាហូរឈាម ហើយទាល់តែពិនិត្យឈាមទើបអាចធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់។
✅✅✅ ដោយសារពេលនេះជារដូវវស្សា ជារដូវគ្រុនឈាម សូមមាតាបិតាមានការប្រុងប្រយ័ត្នបើកូនមានការគ្រុនក្តៅខ្លួនខ្លាំងៗ សូមឆាប់យកកុមារមកប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលបានទាន់ពេលវេលា ព្រោះជំងឺគ្រុនឈាមអាចអោយកុមារគ្រោះថ្នាក់ដល់ជីវិតបាន។
Fb page By ម៉ាក់ពេទ្យ