ប៉ិច វរៈសិទ្ធិ PECH VoraKseth

ប៉ិច វរៈសិទ្ធិ PECH VoraKseth Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ប៉ិច វរៈសិទ្ធិ PECH VoraKseth, Phnom Penh, Takêv.

លំហចិត្ត-Mindspace Center (MSC) គឺជាមណ្ឌលសុខភាពផ្លូវចិត្តដែលផ្តល់សេវាកម្មប្រឹក្សានិងព្យាបាល តាមបែបចិត្តសាស្រ្ត ដោយផ្អែកលើវិទ្យាសាស្ត្រនិងភស្តុតាងច្បាស់លាស់ ប្រកបដោយជំនាញវិជ្ជាជីវៈ និងមានការគោរពវប្បធម៌។

07/10/2025
 #គិតច្រើន  #គិតដដែលៗមានមនុស្សច្រើន នៅពេលដែលបានចែករំលែកអំពី បញ្ហាដែលខ្លួនកំពុងតែស្ថិតក្នុងស្ថានភាព ដែលកំពុងតែគិតច្រើន វិ...
04/10/2025

#គិតច្រើន #គិតដដែលៗ
មានមនុស្សច្រើន នៅពេលដែលបានចែករំលែកអំពី បញ្ហាដែលខ្លួនកំពុងតែស្ថិតក្នុងស្ថានភាព ដែលកំពុងតែគិតច្រើន វិលវ៉ុល មិនអាចបញ្ឈប់ការគិតរបស់ខ្លួនបាន ពួកគេតែងតែប្រាប់ថាកុំឱ្យគិតច្រើន។ ក្នុងស្ថានភាពនេះ មិនមែនខ្លួនអ្នកចង់បន្តការគិតច្រើនទេ មិនអ្នកមិនដឹងអំពីផលប៉ះពាល់ទេ តែអ្នកមិនអាចគ្រប់គ្រងគំនិត ក៏ដូចជាការគិតរបស់អ្នកបាន។
ឆ្លុះបញ្ជាំង!
១. នៅពេលដែលអ្នកបានចែករំលែកអំពីផល លំបាក ឬស្ថានភាពរបស់អ្នក តែត្រូវបានអ្នកដទៃប្រាប់កុំឱ្យអ្នកគិតអំពីវា?
២. នៅពេលដែលអ្នកចែករំលែក តែមិនត្រូវបានស្ថាប់ ឬយល់អំពីខ្លួនអ្នក?
៣. គេយល់ថា ជារឿងធម្មតា ទាំងដែលស្ថានភាពនោះពិតជាលំបាកខ្លាំងសម្រាប់អ្នក?

#តើពេលនោះអារម្មណ៍ស្ថានភាពផ្លូវចិត្តរបស់អ្នកយ៉ាងដូចម្ដេចដែរ?

ប្រសិនជាអ្នកស្ថិតក្នុងស្ថានភាពដូចរៀបរាប់ខាងលើ សូមកុំស្ទាក់ស្ទើរក្នុងការ ជជែកសួរនាំ និងពិភាក្សាជាមួយយើង។
Mindspace Center លំហចិត្ត នៅទីនេះដើម្បីស្ដាប់អ្នក យល់អំពីអ្នក គាំទ្រអ្នកដើម្បីដោះស្រាយបញ្ហា។
#ចូរចងចាំថា អ្នកមិនឯកោរទេ

 #តើហេតុអ្វីត្រូវការប្រឹក្សា?- ដើម្បីចែករំលែកអារម្មណ៍- ដើម្បីស្វែងរកដំណោះស្រាយ- ដើម្បីពង្រឹងសុខភាពផ្លូវចិត្ត #អ្វីដែលអ្ន...
03/10/2025

#តើហេតុអ្វីត្រូវការប្រឹក្សា?

- ដើម្បីចែករំលែកអារម្មណ៍
- ដើម្បីស្វែងរកដំណោះស្រាយ
- ដើម្បីពង្រឹងសុខភាពផ្លូវចិត្ត

#អ្វីដែលអ្នកអាចទទួលបានពីការប្រឹក្សា

- ការស្តាប់ដោយគ្មានការវិនិច្ឆ័យ
- ជួយគាំទ្រក្នុងការដោះស្រាយបញ្ហា
- កសាងទំនុកចិត្ត និងធនធានក្នុងខ្លួនមកវិញ

#ពេលណាគួរទៅពិគ្រោះ?

- មានអារម្មណ៍បន្ទោសខ្លួនឯង
- មានបញ្ហានៅក្នុងទំនាក់ទំនង
- មានភាពតានតឹង ឬគេងមិនលក់
- មានអារម្មណ៍ថា "ខ្លួនឯងមិនមានតម្លៃ..."

💡 "ការប្រឹក្សា មិនមែនសម្រាប់អ្នកមានបញ្ហាតែប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ្នកគ្រប់គ្នាដែលចង់រស់នៅបានល្អ"
ទំនាក់ទំនង និងសួរព័ត៌មាន៖
☎️ 010 60 57 57
Telegram Chanel: https://t.me/mindspacecenter
Telegram Admin: https://t.me/mindspacecenterAdmin

#លំហចិត្ត #ការប្រឹក្សា #សុខភាពផ្លូវចិត្ត

 #តាមដានសុខភាពផ្លូវចិត្ត និងស្ថានភាពផ្ទាល់ខ្លួន (Self-Monitoring)មនុស្សគ្រប់គ្នា តាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ដើម្បីទ...
02/10/2025

#តាមដានសុខភាពផ្លូវចិត្ត និងស្ថានភាពផ្ទាល់ខ្លួន (Self-Monitoring)

មនុស្សគ្រប់គ្នា តាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ដើម្បីទប់ស្កាត់ និងរកឃើញបញ្ហាដំបូងៗ។ អ្នកអាចសង្កេតខ្លួនឯងតាមចំណុចសាមញ្ញៗ៖

1. 🧠 អារម្មណ៍ (Emotions)
- តើខ្ញុំមានអារម្មណ៍រីករាយ ឬក្តៅក្រហាយចិត្តជាញឹកញាប់?
- តើខ្ញុំមានអារម្មណ៍ស្លូតស្លាំង ឬឯកោខ្លាំង?

2. ការគិត (Thinking)
- តើមានគំនិតអវិជ្ជមាន ឬគំនិតបារម្ភច្រើនជាងធម្មតា?
- តើខ្ញុំអាចផ្តោតអារម្មណ៍លើការងារបានល្អទេ?

3. 🏃 អាកប្បកិរិយា (Behavior)
- តើខ្ញុំគេងបានគ្រប់គ្រាន់ទេ?
- តើអាហារ និងសកម្មភាពរាងកាយត្រូវបានរក្សាប្រក្រតីទេ?

4. 🤝 ទំនាក់ទំនង (Relationships)
- តើខ្ញុំរក្សាការទំនាក់ទំនងល្អជាមួយមិត្តភក្តិ និងគ្រួសារ?
- តើខ្ញុំជៀសវាង ឬគេចខ្លួនពីអ្នកដទៃ?

តើស្ថានភាពផ្លូវចិត្តរបស់អ្នកយ៉ាងដូចម្ដេចដែរ?

សូមកុំស្ទាក់ស្ទើរក្នុងការជជែកសួរនាំជាមួយយើង Mindspace Center លំហចិត្ត
Tel: +855 10 605 757
Telegram: https://t.me/mindspacecenter
Admin: https://t.me/mindspacecenterAdmin

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សូមជូនពរដល់លោកអ្នកទាំងអស់គ្នា ឱ្យប្រកបដោយសុភមង្គល សេចក្ដីចម្រើន សុខភាពល្អ ជៀសឆ្ងាយអំពីអក...
23/09/2025

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សូមជូនពរដល់លោកអ្នកទាំងអស់គ្នា ឱ្យប្រកបដោយសុភមង្គល សេចក្ដីចម្រើន សុខភាពល្អ ជៀសឆ្ងាយអំពីអកោសល្យ ដោយទទួលបាននិងពោរពេញដោយសេចក្ដីសុខសាន្ត និងក្តីស្រឡាញ់រួមគ្នាជាមួយគ្រួសារ។

បន្ទាប់ពីបុណ្យបានបញ្ចប់ សូមអនុមោទនាឱ្យការត្រឡប់មកបំពេញកិច្ចការងាររបស់លោកអ្នក ត្រូវបានប្រកបដោយកម្លាំងថ្មី ចិត្តសប្បាយរីករាយ ការងាររីកចម្រើន និងជោគជ័យគ្រប់ៗជ្រុងជ្រោយ។

🌸 សូមឱ្យ កុសលបុណ្យ និងព្រះគុណឪពុកម្ដាយ ផ្ដល់នូវពរជ័យដល់លោកអ្នកជានិច្ច 🌸

#សុខភាពផ្លូវចិត្ត #សេវាប្រឹក្សា #លំហចិត្ត

🌾✨ បុណ្យភ្ជុំបិណ្ឌ – ពេលវេលានៃស្រឡាញ់ និងសាមគ្គីភាព ✨🌾នៅក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះសូមឲ្យយើងទាំងអស់គ្នាបានចំណាយពេលវេ...
22/09/2025

🌾✨ បុណ្យភ្ជុំបិណ្ឌ – ពេលវេលានៃស្រឡាញ់ និងសាមគ្គីភាព ✨🌾

នៅក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ
សូមឲ្យយើងទាំងអស់គ្នាបានចំណាយពេលវេលាជួបជុំក្រុមគ្រួសារ ជាមួយក្តីស្រឡាញ់ ក្តីសប្បុរស និងភាពរីករាយ។

💖 ក្តីសុខផ្លូវចិត្តនឹងកើតឡើង ពេលដែលយើងមានគ្រួសារជាថ្នាំដ៏មានប្រសិទ្ថផាព និងជាកម្លាំងដ៏សំខាន់សម្រាប់ជីវិត។

🙏លំហចិត្ត-Mindspace Center សូមជូនពរក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះនាំមកនូវសេចក្តីសុខ សុភមង្គល និងសន្តិភាពដល់សមាជិកគ្រប់រូប។

#សុខភាពផ្លូវចិត្ត #លំហចិត្ត-Mindspace Center

បុណ្យភ្ជុំបិណ្ឌ គឺជាពេលវេលាដ៏មានតម្លៃ ដែលនាំយើងឲ្យបានជួបជុំគ្រួសារ សាមគ្គីគ្នា និងចងក្រងសេចក្តីស្រឡាញ់។ក្នុងអំឡុងពេលនេះ ...
21/09/2025

បុណ្យភ្ជុំបិណ្ឌ គឺជាពេលវេលាដ៏មានតម្លៃ ដែលនាំយើងឲ្យបានជួបជុំគ្រួសារ សាមគ្គីគ្នា និងចងក្រងសេចក្តីស្រឡាញ់។
ក្នុងអំឡុងពេលនេះ សូមឱ្យយើងទាំងអស់ទទួលបាននូវភាពអស់កម្លាំង ថាមពល ក្ដីស្រឡាញ់ តាមរយៈការជួបជុំគ្រួសារ។ ការជួបជុំនេះមិនត្រឹមតែជាការប្រមូលផ្តុំទំនៀមទំលាប់បុរាណទេ ប៉ុន្តែវាក៏ជាការពង្រឹងកម្លាំងផ្លូវចិត្ត ដើម្បីឲ្យយើងមានកម្លាំងថ្មី សម្រាប់បន្តការរស់នៅ ការងារ និងការសិក្សាឱ្យមានន័យ។

👉 សូមឱ្យការជួបជុំក្នុងបុណ្យភ្ជុំបិណ្ឌនេះ ក្លាយជាថាមពលដ៏អស្ចារ្យ ចូលមកក្នុងចិត្ត ធ្វើឲ្យយើងមានកំលាំងបន្ត ទទួលបានសុភមង្គល និងសុខភាពផ្លូវចិត្តល្អជានិច្ច។
#លំហចិត្ត-Mindspace Center

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះលំហចិត្ត-Mindspace Centerសូមអនុមោទនាបុណ្យកុសល និងសូមជូនពរឱ្យមានសេចក្តីសុខ សុភមង្គល សេចក្តីសុខ...
20/09/2025

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ
លំហចិត្ត-Mindspace Center
សូមអនុមោទនាបុណ្យកុសល និងសូមជូនពរ
ឱ្យមានសេចក្តីសុខ សុភមង្គល សេចក្តីសុខផ្លូវកាយ ផ្លូវចិត្ត និងសុខភាពល្អគ្រប់ៗគ្នា។

សូមឱ្យទេវតា និងព្រះគុណបុព្វបុរស ជួយការពារ និងផ្ដល់សំណាងល្អ ជោគជ័យក្នុងការងារ និងជីវិតគ្រួសារ។

បុណ្យភ្ជុំបិណ្ឌនេះ ក្លាយជាឱកាសនៃការចងក្រងមិត្តភាព ក្តីស្រឡាញ់ និងការយល់ព្រមគ្នា ដើម្បីយើងទាំងអស់គ្នាបានរស់នៅក្នុងសង្គមដែលមាន សុខភាពផ្លូវចិត្តល្អ និងពោរពេញដោយសន្តិភាព។

🙏 សូមអរគុណ និងជូនពរទាំងអស់គ្នា 🙏

13/09/2025

ផ្តល់អាទិភាព សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ ឱ្យបានស្មើគ្នា ⚖️

✅ គ្រួសារ មិត្តភក្តិ និងសហគមន៍ ជាកម្លាំងសង្រ្គោះជីវិត ។

09/09/2025
🌧️ កាលណាអារម្មណ៍ថា អស់សង្ឃឹម និងគ្មានន័យក្នុងជីវិត…ចូរអ្នកចងចាំថាអ្នក មិនមែនស្ថិតនៅតែម្នាក់ឯងទេ។នៅ លំហចិត្ត-Mindspace Ce...
08/09/2025

🌧️ កាលណាអារម្មណ៍ថា អស់សង្ឃឹម និងគ្មានន័យក្នុងជីវិត…
ចូរអ្នកចងចាំថាអ្នក មិនមែនស្ថិតនៅតែម្នាក់ឯងទេ។

នៅ លំហចិត្ត-Mindspace Center យើងមានសេវាកម្ម ប្រឹក្សាយោបល់ផ្លូវចិត្ត ដើម្បីជួយអ្នក៖
💙 ស្តាប់ និងយល់ពីអារម្មណ៍របស់អ្នក
💙 រកវិធីស្ដារតម្លៃ និងអំណាចក្នុងខ្លួនវិញ
💙 ជួយឲ្យអ្នកឈានទៅមុខជាមួយទំនុកចិត្ត

✨ កុំទុកឱ្យអារម្មណ៍អស់សង្ឃឹម គ្រប់គ្រងជីវិតអ្នក។
📞 ទំនាក់ទំនងមកយើងថ្ងៃនេះ ដើម្បីទទួលបានជំនួយ និងការគាំទ្រ។

#សុខភាពផ្លូវចិត្ត #ពិភាក្សាជាមួយអ្នកជំនាញ

Address

Phnom Penh
Takêv
120603

Website

Alerts

Be the first to know and let us send you an email when ប៉ិច វរៈសិទ្ធិ PECH VoraKseth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram