គ្លីនិកកុមារឈូករ័ត្ន Sunflower Pediatric Clinic

  • Home
  • Cambodia
  • Takhmau
  • គ្លីនិកកុមារឈូករ័ត្ន Sunflower Pediatric Clinic

គ្លីនិកកុមារឈូករ័ត្ន Sunflower Pediatric Clinic We are specialized in pediatric health care.

សេចក្តីជូនដំណឹង:ដោយសារភាពចាំបាច់ យើងខ្ញុំសូមជំរាបជូនដល់មាតាបិតានិងអាណាព្យាបាលទាំងអស់អោយបានជ្រាបថា សំរាប់ការណាត់ជួបជាមួយវ...
26/11/2025

សេចក្តីជូនដំណឹង:

ដោយសារភាពចាំបាច់ យើងខ្ញុំសូមជំរាបជូនដល់មាតាបិតានិងអាណាព្យាបាលទាំងអស់អោយបានជ្រាបថា សំរាប់ការណាត់ជួបជាមួយវេជ្ជ. ជ័យ ចិន្តា
-ថ្ងៃសៅរ៍ទី29.11.25: ម៉ោង8ព្រឹក ដល់ម៉ោង5ល្ងាច
-ថ្ងៃអាទិត្យ30.11.25: ម៉ោង8ព្រឹក ដល់ម៉ោង5ល្ងាច

សូមអរគុណ

24/11/2025

#ករណីជំងឺអេពីឡិបស៊ីទំរង់ធ្ងន់ធ្ងរ
#កន្ត្រាក់រហូតបាត់ការចេះដឹង
#ច្រលំស្មានតែក្មេង_ភ្ញាក់_ស្ញើប_ធម្មតា

កុមារអាយុ១ឆ្នាំ៨ខែ #កន្ត្រាក់ភ្ញាក់ៗ រាប់ដងមិនអស់ក្នុង១ថ្ងៃ តាំងពីកើតមក។ ការលូតលាស់យឺតយ៉ាវ មិនចេះក្រឡាប់ មិនចេះអង្គុយ មិនចេះនិយាយ គាត់យំរហូត ខ្លួនប្រឹងឡើងរឹង។

រូបភាពចរន្តខួរក្បាល EEG បង្ហាញនូវសញ្ញាអេពីឡិបស៊ីនិងភាពមិនប្រក្រតីជាច្រើនផ្សេងទៀត ដែលតំរូវអោយមានការព្យាបាលត្រឹមត្រូវជាបន្ទាន់ដើម្បីបញ្ឈប់ការប្រកាច់និងដើម្បីអោយការលូតលាស់របស់គាត់បានវិវត្តល្អប្រសើឡើងវិញ។

👉រាល់ការសង្ស័យចំពោះចលនា ឬកាយវិការមិនប្រក្រតី ជាពិសេសនៅលើកុមារដែលមានការលូតលាស់យឺតយ៉ាវ (កាយសម្បទា ឬប្រាជ្ញាស្មារតី) សូមពិគ្រោះនឹងគ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទកុមារ។
------------------------------
គ្លីនិកកុមារឈូករ័ត្ន
☎️093-95-66-19

 #ចប់ការព្យាបាលជាស្ថាពរ!🎊❤️❤️❤️ #កុមារម្នាក់នេះលែងត្រូវការលេបថ្នាំទៀតហើយ!កុមារីអាយុ13ឆ្នាំ មកពីខេត្តកំពង់ស្ពឺ ចាប់ផ្តើមប...
23/11/2025

#ចប់ការព្យាបាលជាស្ថាពរ!🎊❤️❤️❤️
#កុមារម្នាក់នេះលែងត្រូវការលេបថ្នាំទៀតហើយ!

កុមារីអាយុ13ឆ្នាំ មកពីខេត្តកំពង់ស្ពឺ ចាប់ផ្តើមប្រកាច់ញឹកញាប់តាំងពីអាយុជាង៣ឆ្នាំ។ របៀបធ្វើទុក្ខគឺ ផ្តើមពី #ចុកទ្រូង បន្ទាប់មក #រឹងមួយចំហៀងខ្លួនខាងស្តាំ រយៈពេលប្រហែល៥នាទី។

គាត់មានប្រវត្តិ #សន្លប់ពេលកើត។

គាត់ចាប់ផ្តើមព្យាបាលនៅគ្លីនិកកុមារឈូករ័ត្នកាលពីថ្ងៃទី 16.10.2022 ក្រោមរោគវិនិច្ឆ័យ ជំងឺ #អេពីឡិបស៊ី ដោយផ្អែកលើភាពមិនប្រក្រតីនៃចរន្តខួរក្បាលEEG។

ក្រោយពីបានទទួលការព្យាបាល ការប្រកាច់លែងមានទាំងស្រុង។ សព្វថ្ងៃគាត់មានការលូតលាស់ល្អទាំងកាយសម្បទានិងប្រាជ្ញាស្មារតី ត្រឹមត្រូវទៅតាមអាយុរបស់គាត់។

#ថ្ងៃនេះការព្យាបាលរបស់គាត់ត្រូវបានបញ្ចប់ជាស្ថាពរ។ គាត់មិនត្រូវការលេបថ្នាំអេពីឡិបស៊ីទៀតទេ។

🌻 គ្លីនិកកុមារឈូករ័ត្នសូមថ្លែងអំណរគុណចំពោះទំនុកចិត្តពីសំណាក់អាណាព្យាបាលនិងសហភាតរៈទាំងអស់មកលើយើងខ្ញុំ។
—————————————
គ្លីនិកកុមារឈូករ័ត្ន ☎️093 95 66 19
ទីតាំង: https://maps.app.goo.gl/6J4sTbH7a4DP6jkJ9?g_st=ic

19/11/2025

#ករណីលំបាកដែលទទួលជោគជ័យ 🎊❤️

កុមារីអាយុ10ឆ្នាំ ចាប់មានអាការៈ ព្រិចភ្នែក ញាក់ក និងទាញកងាកទៅម្ខាង។ អាការៈញាក់នេះមានញឹកញាប់ស្ទើរគ្រប់ពេល ហើយសាច់ដុំកឡើងរឹងប្រទាញទៅម្ខាង រយៈពេលជាង១ឆ្នាំមកហើយ។ទន្ទឹមនឹងនេះ គាត់ចាប់ផ្តើមមួម៉ៅ រឹងរូស និងឆាប់ភ្លេច រៀនខ្សោយជាងមុន ហើយគេងមមើរាល់យប់។

ថ្ងៃទី 01.11.2025ចាប់ទទួលការព្យាបាលនៅគ្លីនិកកុមារឈូករ័ត្ន។

លទ្ធផលបន្ទាប់ពីទទួលការព្យាបាលបាន២សប្តាហ៍:
✅ការកន្ត្រាក់ថយចុះ40%
✅សាច់ដុំ ក លែងប្រទាញរឹង
✅គេងស្ងប់លែងមមើ
✅លែងមួម៉ៅដូចមុន

👉ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវជាកត្តាសំខាន់ជួយអ្នកជំងឺអោយទទួលបាននូវការព្យាបាលត្រឹមត្រូវនិងចៀសផុតពីផលវិបាកនៃការប្រើប្រាស់ឧ៌សថដែលមិនចាំបាច់និងមិនត្រឹមត្រូវ។
------------------------------
គ្លីនិកកុមារឈូករ័ត្ន
☎️093-95-66-19

🌻 #ដំណាក់កាលបញ្ចប់! 👏👏👏កុមារាអាយុ៤ឆ្នាំកន្លះនៅខេត្តកណ្តាល ធ្លាប់  #ប្រកាច់សន្លប់បាត់ស្មារតី សរុប៤ដង តាំងពីអាយុ១៤ខែ។គាត់ប...
16/11/2025

🌻 #ដំណាក់កាលបញ្ចប់! 👏👏👏

កុមារាអាយុ៤ឆ្នាំកន្លះនៅខេត្តកណ្តាល ធ្លាប់ #ប្រកាច់សន្លប់បាត់ស្មារតី សរុប៤ដង តាំងពីអាយុ១៤ខែ។

គាត់បានចាប់ទទួលការព្យាបាលនៅគ្លីនិកកុមារឈូករ័ត្នកាលពីថ្ងៃទី 20.7.2022 ក្រោមរោគវិនិច្ឆ័យជាជំងឺ #អេពីឡិបស៊ី ដោយផ្អែកលើលទ្ធផលមិនប្រក្រតីនៃចរន្តខួរក្បាល EEG។

រូបភាព លើកចុងក្រោយនាថ្ងៃទី 11.11.2025 នេះ មិនមានសញ្ញាអេពីឡិបស៊ីទៀតទេ។ គាត់មានសុខភាពល្អបរិបូរទាំងកាយសម្បទានិងប្រាជ្ញាស្មារតី។

💜ថ្ងៃនេះគាត់ឈានមកដល់ដំណាក់កាលបញ្ចប់ការព្យាបាលហើយ។ 🎊🎉

🌻គ្លីនិកកុមារឈូករ័ត្នផ្តល់ជូននូវការព្យាបាលជំងឺប្រព័ន្ធប្រសាទនិងអេពីឡិបស៊ីដោយផ្តោតទៅលើ #ការបញ្ចប់ការប្រកាច់ #និងការលូតលាស់ចេះដឹង សំរាប់កុមារនិមួយៗ ដែលនេះជាគោលដៅសំខាន់ដើម្បីបង្កើនគុណភាពជីវិតអោយបានល្អប្រសើ។
-------------------------
គ្លីនិកកុមារឈូករ័ត្ន:
☎️093-95-66-19
📍ទីតាំង: https://maps.app.goo.gl/6J4sTbH7a4DP6jkJ9?g_st=ic

🌻 #ដំណាក់កាលបញ្ចប់! 👏👏👏កុមារីអាយុ6ឆ្នាំនៅភ្នំពេញ ធ្លាប់  #ប្រកាច់ញ័រខ្លួនសន្លប់បាត់ស្មារតី សរុប៤ដង តាំងពីអាយុ១ឆ្នាំ។ គាត...
16/11/2025

🌻 #ដំណាក់កាលបញ្ចប់! 👏👏👏

កុមារីអាយុ6ឆ្នាំនៅភ្នំពេញ ធ្លាប់ #ប្រកាច់ញ័រខ្លួនសន្លប់បាត់ស្មារតី សរុប៤ដង តាំងពីអាយុ១ឆ្នាំ។ គាត់ក៏មានឳពុកមាជីដូនមួយម្នាក់មានជំងឺអេពីឡិបស៊ីដែរ។

គាត់បានចាប់ទទួលការព្យាបាលនៅគ្លីនិកកុមារឈូករ័ត្នកាលពីថ្ងៃទី 18.11.2023 ក្រោមរោគវិនិច្ឆ័យជាជំងឺ #អេពីឡិបស៊ី ដោយផ្អែកលើលទ្ធផលមិនប្រក្រតីនៃចរន្តខួរក្បាល EEG។

រូបភាព លើកចុងក្រោយនាថ្ងៃទី 14.11.2025 នេះ មិនមានសញ្ញាអេពីឡិបស៊ីទៀតទេ។ គាត់មានកាយសម្បទារឹងមាំ មានប្រាជ្ញាឆ្លាតវៃ រួសរាយ និងតែងរៀនបានពិន្ទុល្អនៅក្នុងថ្នាក់ទៀតផង។

💜ថ្ងៃនេះគាត់ឈានមកដល់ដំណាក់កាលបញ្ចប់ការព្យាបាលហើយ។ 🎊🎉

🌻គ្លីនិកកុមារឈូករ័ត្នផ្តល់ជូននូវការព្យាបាលជំងឺប្រព័ន្ធប្រសាទនិងអេពីឡិបស៊ីដោយផ្តោតទៅលើ #ការបញ្ចប់ការប្រកាច់ #និងការលូតលាស់ចេះដឹង សំរាប់កុមារនិមួយៗ ដែលនេះជាគោលដៅសំខាន់ដើម្បីបង្កើនគុណភាពជីវិតអោយបានល្អប្រសើ។
-------------------------
គ្លីនិកកុមារឈូករ័ត្ន:
☎️093-95-66-19
📍ទីតាំង: https://maps.app.goo.gl/6J4sTbH7a4DP6jkJ9?g_st=ic

13/11/2025

សេចក្តីជូនដំណឹង:

ដោយសារភាពចាំបាច់ យើងខ្ញុំសូមជំរាបជូនដល់មាតាបិតានិងអាណាព្យាបាលទាំងអស់អោយបានជ្រាបថា សំរាប់ការណាត់ជួបជាមួយវេជ្ជ. ជ័យ ចិន្តា
-ថ្ងៃសៅរ៍ទី15.11.25: ម៉ោង9ព្រឹក ដល់ម៉ោង1រសៀល
-ថ្ងៃអាទិត្យ16.11.25: ម៉ោង9ព្រឹក ដល់ម៉ោង5ល្ងាច

សូមអរគុណ

🌻 #បាត់ប្រកាច់ជាង១ឆ្នាំ! 🎊💜💜💜🌻 #អបអរឆ្នាំដំបូងនៃជីវិតដែលលែងប្រកាច់!យុវជនអាយុ26ឆ្នាំនៅខេត្តកណ្តាល ចាប់ប្រកាច់តាំងពីអាយុ  ...
05/11/2025

🌻 #បាត់ប្រកាច់ជាង១ឆ្នាំ! 🎊💜💜💜
🌻 #អបអរឆ្នាំដំបូងនៃជីវិតដែលលែងប្រកាច់!

យុវជនអាយុ26ឆ្នាំនៅខេត្តកណ្តាល ចាប់ប្រកាច់តាំងពីអាយុ #6ខែ។ របៀបធ្វើទុក្ខគឺ #ខ្លួនទាំងមូលប្រឹងឡើងរឹងបន្ទាប់មកកន្ត្រាក់ញ័រខ្លួនបាត់ស្មារតី 3-5នាទី។ អាការៈនេះមានរាល់ថ្ងៃ ក្នុង១ថ្ងៃ1-3ដង។

ដោយសារស្ថានភាពធ្ងន់ធ្ងរ គាត់ឈប់រៀនត្រឹមថ្នាក់ទី២។ មិនត្រឹមតែមិនអាចជួយការងារទូទៅបាន គាត់បានក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងររបស់ក្រុមគ្រួសារទាំងមូលថែមទៀត។

គាត់ចាប់ទទួលការព្យាបាលនៅគ្លីនិកកុមារឈូករ័ត្ន នៅថ្ងៃទី 26.11.2022 ក្រោមរោគវិនិច្ឆ័យ #ជំងឺអេពីឡិបស៊ី។

ក្រោយពីចាប់ទទួលការព្យាបាល ការប្រកាច់ថយចុះ (ចន្លោះ2-6ខែទើបប្រកាច់ម្តង) និងលែងប្រកាច់ទាំងស្រុងចាប់ពីខែតុលា2024មក។

មកដល់ពេលនេះគាត់មានកាយសម្បទាមាំមួន ការចេះដឹងប្រាជ្ញាស្មារតីមានភាពប្រក្រតី និងអាចប្រកបការងារប្រចាំថ្ងៃជាធម្មតា។

➡️ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវនិងទាន់ពេលជាកត្តាចាំបាច់ សំរាប់ព្យាបាលដែលមានប្រសិទ្ធភាព និងបញ្ចៀសនូវផលវិបាកធ្ងន់ធ្ងរដែលរួមទាំងពិការភាពផងដែរ។

🌻គ្លីនិកកុមារឈូករ័ត្នផ្តល់ជូនការពិគ្រោះនិងព្យាបាលជំងឺ ដោយគ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទ និងអេពីឡិបស៊ី។
------------------------------
គ្លីនិកកុមារឈូករ័ត្ន:
Tel./Telegram: 093-95-66-19
📍ទីតាំង: https://maps.app.goo.gl/6J4sTbH7a4DP6jkJ9?g_st=ic

 #ជំងឺអេពីឡិបស៊ី ប្រភេទ  ក្មេងប្រុសអាយុ8ឆ្នាំមកពីខេត្តកំពង់ចាម ប្រកាច់សរុប4ដងតាំងពីអាយុ7ឆ្នាំ។ របៀបធ្វើទុក្ខគឺពេលកំពុងគេ...
03/11/2025

#ជំងឺអេពីឡិបស៊ី ប្រភេទ

ក្មេងប្រុសអាយុ8ឆ្នាំមកពីខេត្តកំពង់ចាម ប្រកាច់សរុប4ដងតាំងពីអាយុ7ឆ្នាំ។ របៀបធ្វើទុក្ខគឺពេលកំពុងគេង គាត់ចាប់ផ្តើម #ស្ពឹកដៃខាងឆ្វេង បន្ទាប់មក #ខ្លួនទាំងមូលកន្ត្រាក់_បាត់ស្មារតី ប្រមាណ២នាទី រួចដឹងខ្លួនវិញធម្មតា។

ចាប់ផ្តើមទទួលការព្យាបាលនៅគ្លីនិកកុមារឈូករ័ត្ននាថ្ងៃទី 01.11.2025 ក្រោមរោគវិនិច្ឆ័យជំងឺ #អេពីឡិបស៊ី ទំរង់ ។

អេពីឡិបស៊ីប្រភេទនេះច្រើនកើតលើកុមារអាយុ 4-10ឆ្នាំ ភាគច្រើនធ្វើទុក្ខពេលគេងលក់។ កុមារមួយចំនួនតូចដែលមានជំងឺនេះ អាចមានវិបត្តិការលូតលាស់ ជាពិសេសផ្នែកភាសានិងការសំរេចចិត្ត ប៉ុន្តែបញ្ហានេះអាចវិវត្តល្អមកវិញទៅតាមអាយុនិងពេលវេលា។

👉ការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ ធ្វើយើងដឹងមូលហេតុ វិធីព្យាបាល និងអាចព្យាករណ៍ពីដំណើរវិវត្តទៅតាមប្រភេទនិមួយៗនៃជំងឺអេពីឡិបស៊ី។ នេះជាមធ្យោបាយដែលជួយកុមារអោយទទួលបាននូវការព្យាបាលដែលត្រឹមត្រូវ និងបង្កើនគុណភាពជីវិតអោយបានល្អប្រសើ។

🌻គ្លីនិកកុមារឈូករ័ត្ន ផ្តល់ការពិគ្រោះនិងព្យាបាលជំងឺអេពីឡិបស៊ី ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
————————
ទូរស័ព្ទទំនាក់ទំនង☎️093 95 66 19

Address

National Road 2
Takhmau
08252

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+85593956619

Website

Alerts

Be the first to know and let us send you an email when គ្លីនិកកុមារឈូករ័ត្ន Sunflower Pediatric Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to គ្លីនិកកុមារឈូករ័ត្ន Sunflower Pediatric Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category