ទទួលដំណើរការឯកសារសម្រាប់អ្នកជំងឺមកព្យាបាលនៅប្រទេសថៃ Bong Pheap

ទទួលដំណើរការឯកសារសម្រាប់អ្នកជំងឺមកព្យាបាលនៅប្រទេសថៃ  Bong Pheap ទទួលបកប្រែភាសា ថៃ&ខ្មែរ
ផ្តល់ជូននូវការព្រឹក្សា នឹងជួយសម្រួលអ្នកជំងឺរាល់បញ្ហានានា

23/03/2025

អ្នកបកប្រែភាសានិយាយ
អ្នកបកប្រែភាសានិយាយជាន័យតាមវក្យសព្ទគឺមនុស្សដែលនាំឬធ្វើបម្លាស់សារពីអ្នកបញ្ជូនទៅកាន់អ្នកទទួល ពួកយើងជាអ្នកជំនាញខាងបកប្រែបណ្តាក់ បកប្រែប្រដេញ បកប្រែអមដំណើរ និងបកប្រែភាសានិយាយបែបពាំនាំសារ

ដុំសាច់ក្នុុងស្បូន Fibroid មិនមែនជាជំងឺមហារីក ឬសាច់កាចនោះទេ។ ដូច្នេះនៅពេលពិនិត្យឃើញ ដុំសាច់ មិនចាំបាច់ក្នុងការព្យាបាលគ្រ...
14/06/2023

ដុំសាច់ក្នុុងស្បូន Fibroid មិនមែនជាជំងឺមហារីក ឬសាច់កាចនោះទេ។ ដូច្នេះនៅពេលពិនិត្យឃើញ ដុំសាច់ មិនចាំបាច់ក្នុងការព្យាបាលគ្រប់ករណីនោះទេ។ ការព្យាបាលត្រូវបានធ្វើឡើងនៅពេលដែលដុំសាច់ប៉ះពាល់ដល់រាងកាយដូចខាងក្រោមៈ

1. មករដូវច្រើន ឬយូរថ្ងៃខុសពីធម្មតា

2. ភាពស្លេកស្លាំង (បណ្តាលមកពីការមករដូវច្រើន)

3. ការឈឺចាប់ឬមិនស្រួលនៅក្នុងពោះផ្នែកខាងក្រោម

4. ឈឺពោះដោយមានការឈឺចាប់នៅខាងក្រោយខ្នងឬជើង

5. ការឈឺចាប់អំឡុងពេលរួមភេទ

6. មានការឈឺអួល នឹងបណ្តាលឱ្យនោមញឹកញាប់។

7. ហើមពោះ និងឈឺក្រពះ ដោយសារតែសម្ពាធលើពោះវៀន

8. ដុំសាច់ដុះធំលឿនខុសធម្មតា ឬធំរហូត​ដល់​អាច​មាន​អារម្មណ៍​ស្ទាបប៉ះដុំសាច់ពីខាងលើពោះ

9. ដុំសាច់ប៉ះពាល់ដល់ការមានផ្ទៃពោះ ដុំ​សាច់​បង្ក​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​រាង​របស់​ស្បូន​ដូច​ជា ធ្លាក់​ឈាម រលូត​កូន សុកពាំងមាត់ស្បូន ។ល។

ដូច្នេះក្នុងករណីដែលដុំសាច់ស្បូនត្រូវបានរកឃើញដោយមិនមានរោគសញ្ញា ឬការបង្ហាញបែបនេះ វេជ្ជបណ្ឌិតតែងតែកំណត់ពេលទៅជួបដើម្បីតាមដាន។ ដោយការពិនិត្យផ្ទៃក្នុង និងអ៊ុលត្រាសោនអាងត្រគាករៀងរាល់ 6-12 ខែម្តង
បងប្អូនមានអាការះដូចខាងលើ អាចទំនាក់ទំនងមកនាងខ្ញុំដើម្បីពិភាក្សានឹងធ្វើរណាត់ជាមួយវេជ្ជបណ្ឌិតឯកទេស
📞 ទំនាក់ទំនង +66 633599889

ហ្វេសប៊ុក
https://www.facebook.com/profile.php?id=100014847885889

https://www.facebook.com/profile.php?id=100016304357070

តេឡេក្រាម
https://t.me/Sopheap1982

**gPheap
#សេវាបកប្រែភាសាថៃ_ខ្មែរ

សូមគោរពបងប្អូនទាំងអស់គ្នាដើម្បីសុវត្ថិភាព សូមចូលរួមសហការ និងប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ជណ្តើរយន្តនៅពេលឡើង ឬចុះទៅចុងជណ្ត...
07/06/2023

សូមគោរពបងប្អូនទាំងអស់គ្នា
ដើម្បីសុវត្ថិភាព សូមចូលរួមសហការ និងប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ជណ្តើរយន្ត

នៅពេលឡើង ឬចុះទៅចុងជណ្តើរយន្ត សូមកុំឈរនៅតាមផ្លូវ
សូមប្រញាប់ដើរចេញពីជណ្តើរយន្តជាបន្ទាន់

បើ​ឈរ​នៅ​ផ្លូវ អ្នក​ផ្សេង​នឹង​មិន​អាច​ដើរ​ឡើង ឬ​ចុះ​តាម​ជណ្តើរយន្ត​បាន​ទេ
ហើយអាចបណ្តាលឱ្យមានការប៉ះទង្គិច ហើយនរណាម្នាក់អាចដួល

សូមអរគុណ

🔬 នាក់ជំងឺវះកាត់ដុំនៅក្នុងថ្លើមដោយសុវត្ថិភាព ដោយDr. Rawisak Chanwat បង្កើនប្រសិទ្ធភាពក្នុងព្យាបាល ធ្វើឱ្យប្រសើរឡើងនូវគុណ...
02/06/2023

🔬 នាក់ជំងឺវះកាត់ដុំនៅក្នុងថ្លើមដោយសុវត្ថិភាព
ដោយDr. Rawisak Chanwat បង្កើនប្រសិទ្ធភាពក្នុងព្យាបាល ធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិតការថែទាំយកចិត្តទុកដាក់សម្រាប់អ្នកជំងឺវះកាត់ ដោយក្រុមពហុជំនាញដែលមានវិទ្យាសាស្ត្រទំនើប និងសុវត្ថិភាពអតិបរមា
ទំនាក់ទំនង
Phone: +66633599889

Telegram: https://t.me/Sopheap1982

Facebook: https://www.facebook.com/profile.php?id=100014847885889

្ទីរពេទ្យកាសេមរ៉ាតប្រាឆាឈឺន
#មន្ទីរពេទ្យកាសេមរ៉ាតប្រាឆាឈឺន
#ពិនិត្យសុខភាពប្រចាំឆ្នាំ
#ពិនិត្យសុខភាពនៅថៃ
#កញ្ចប់ពិនិត្យសុខភាពមួយថែមមួយ
#សេវាបកប្រែថៃខ្មែរ
#ជំងឺមហារីក
#សេវាបកប្រែភាសារខ្មែរថៃ
#ជំងឺតម្រងនោម
#ជំងឺបេះដូង

#ពន្យាកំណើត
#ជំងឺកូវីដ
#ជំងឺមហារីកថ្លើម

ជំងឺខ្សោយពោះវៀន រោគសញ្ញាទាំងឡាយ ដែលបញ្ជាក់ថាអ្នកជំងឺមានបញ្ហានៅក្នុងពោះវៀន។ ដោយពាក្យរបស់ខ្មែរ យើងមិនទាន់មានពាក្យណាអាចបកប្...
25/05/2023

ជំងឺខ្សោយពោះវៀន

រោគសញ្ញាទាំងឡាយ ដែលបញ្ជាក់ថាអ្នកជំងឺមានបញ្ហានៅក្នុងពោះវៀន។ ដោយពាក្យរបស់ខ្មែរ យើងមិនទាន់មានពាក្យណាអាចបកប្រែអោយចំ និងស្រួលស្តាប់។ ជំងឺនេះត្រូវបានគេអោយឈ្មោះផ្សេងៗគ្នា ទៅតាមការនិយមរបស់គ្រូពេទ្យ ដើម្បីងាយស្រួលក្នុងការ ពន្យល់អ្នកជំងឺ ដូចជា៖ - ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ - ជំងឺខ្យល់ក្នុងពោះវៀន - និង ហើមពោះវៀនជាដើម ជំងឺខ្សោយពោះវៀន ជាជំងឺមួយដែលគេជួបប្រទះញឹកញាប់ ជាពិសេសទៅលើអ្នកជំងឺដែលមកពិគ្រោះនៅផ្នែកថ្លើម-ក្រពះ-ពោះវៀន (លើសពី៥០%) បង ប្អូន មានអាការះទាំងនេះនេះ អាចពិភាក្សានឹងធ្វើណាត់ជាមួយឌុកទ័រឯកទេសខាងផ្លូវអាហារ តាមរយះនាងខ្ញុំបានគ្រប់ពេល

☎️(66)633599889

ហ្វេសប៊ុក
https://www.facebook.com/profile.php?id=100014847885889

https://www.facebook.com/profile.php?id=100016304357070

តេឡេក្រាម
https://t.me/Sopheap1982

តើការពិនិត្យអ៊ុលត្រាសោនEUS គឺជាអ្វី។Endoscopic Ultrasound (EUS) គឺជាការអ៊ុលត្រាសោន លើផ្លូវអាហារ ដោយប្រើកាមេរ៉ា ដែលភ្ជាប់...
03/05/2023

តើការពិនិត្យអ៊ុលត្រាសោនEUS គឺជាអ្វី។
Endoscopic Ultrasound (EUS) គឺជាការអ៊ុលត្រាសោន លើផ្លូវអាហារ ដោយប្រើកាមេរ៉ា ដែលភ្ជាប់ជាមួយអ៊ុលត្រាសោន គឺជាវិធីសាស្រ្តដែលអនុញ្ញាតឱ្យគ្រូពេទ្យមើលឃើញស្ថានភាពនៃភ្នាសក្នុងពោះ និងជញ្ជាំងភ្នាសផ្លូវអាហារ ចាប់ពីផ្នែកខាងលើ រួមទាំងបំពង់អាហារ ក្រពះ និង ពោះវៀនតូច។ ផ្នែកខាងក្រោម ចាប់ពី ពោះវៀនធំ រហូតដល់រន្ធគូថ និងត្រូវបានគេប្រើដើម្បីពិនិត្យសរីរាង្គខាងក្នុងដែលនៅក្បែរផ្លូវអាហារ ដែលអ៊ុលត្រាសោខាងក្រៅមិនអាចឆ្លុះចូលបាន ដូចជាថង់ទឹកមាត់និងថ្លើម

តើការពិនិត្យអ៊ុលត្រាសោនEUS ដំណើរការយ៉ាងដូចម្តេចខ្លះ?

វេជ្ជបណ្ឌិតនឹងប្រើកាមេរ៉ាដែលមានខ្នាតតូចមួយ ផ្នែកខាងចុងមានរាងកោងដែលគេហៅថា អង់ដូស្កុប (endoscope) បញ្ចូលទៅក្នុងមាត់ ឬ រន្ធគូថ ដែលវេជ្ជបណ្ឌិតត្រូវការពិនិត្យ បន្ទាប់មកម៉ាស៊ីនអ៊ុលត្រាសោនត្រូវបានបើកដើម្បីបង្កើតរលកសំឡេង និងបង្កើតរូបភាពនៃប្រព័ន្ធរំលាយអាហារ និង បំពង់អាហារ។

អត្ថប្រយោជន៍នៃការធ្វើ EUS
-រោគវិនិច្ឆ័យ
-រកឃើញគ្រួសក្នុងបំពង់ទឹកប្រមាត់ដោយមិនតម្រូវអោយធ្វើ ERCP
ក្នុងករណីរកឃើញគ្រួសក្នុងថង់ទឹកប្រមាត់ កាលពីមុន ប្រសិនបើគ្រូពេទ្យសង្ស័យថាអ្នកជំងឺមានគ្រួសក្នុងបំពង់ទឹកប្រមាត់ ការសុងកាមេរ៉ា នៃបំពង់ទឹកប្រមាត់ និងលំពែង(ERCP)ត្រូវតែធ្វើឡើង ដែលជានីតិវិធីដ៏លំបាក និងមានហានិភ័យជាច្រើនដូចជា ការដាច់ធ្លុះពោះវៀន ឬ ហូរឈាមចេញពីបំពង់ទឹកប្រមាត់និងរលាកលំពែង ដូច្នេះ ប្រសិនបើគ្រូពេទ្យពិនិត្យរកគ្រួសក្នុងបំពង់ទឹកប្រមាត់ EUS អាចត្រូវបានប្រើជំនួសវិញ ហើយវាក៏កាត់បន្ថយហានិភ័យដែលអាចកើតឡើងពី ERCP ផងដែរ
ការធ្វើកោសល្យវិច័យអាចត្រូវបានយកទៅពិនិត្យដោយមិនមានការឈឺចាប់ក្នុងករណីចង់ធ្វើកោសល្យវិច័យដើម្បីធ្វើរោគវិនិច្ឆ័យ ដើម្បីរកមើលមហារីកលំពែង ឬពិនិត្យមើលភាពមិនធម្មតានៃក្រពេញកូនកណ្តុរ EUS អាច ប្រើអ៊ុលត្រាសោនពោះជំនួសដោយកាំរស្មី X ពីខាងក្រោយ ហើយអនុញ្ញាតឱ្យគ្រូពេទ្យមើលឃើញសរីរាង្គដើម្បីពិនិត្យលំអិតជាមួយនឹងគុណភាពខ្ពស់ ប្រសិនបើអ្នកចង់យកដុំសាច់សម្រាប់ការពិនិត្យ អ្នកអាចភ្ជាប់ឧបករណ៍ EUS ដើម្បីចូលទៅច្រិបយកដុំសាច់ ហើយយកវាទៅពិនិត្យបន្ថែមបាន អ្នកជំងឺទទួលបានការធ្វើរោគវិនិច្ឆ័យបានហ្មត់ចត់បន្ថែមទៀតក្នុងពេលតែមួយ ដោយមិនមានហានិភ័យណាមួយឡើយ
-ការព្យាបាល
-ព្យាបាលស្ទះបំពង់ទឹកប្រមាត់ដោយ អ្នកជំងឺមិនមានថង់ពោះផ្ចាប់នៅនឹងពោះ
ក្នុងករណីអ្នកជំងឺមហារីកមានស្ទះបំពង់ទឹកប្រមាត់ ឬមានបញ្ហាបំពង់ទឹកប្រមាត់ និងធ្វើឱ្យអ្នកជំងឺមានជម្ងឺខាន់លឿង វេជ្ជបណ្ឌិតត្រូវព្យាបាលការចោះ បំពង់ទឹកប្រមាត់ដើម្បីអោយដំណើរការបានធម្មតាវិញ។ ប៉ុន្តែការដោះដូរជាមួយនឹងការព្យាបាលបែបពីមុន គឺអ្នកជំងឺនឹងមានថង់ផ្ចាប់នៅនឹងពោះជាមួយគាត់រហូត មកដល់បច្ចុប្បន្ននេះEUSត្រូវបានគេប្រើដើម្បីព្យាបាលបំពង់ទឹកប្រមាត់ជំនួសវិញ។ ដោយភ្ជាប់ឧបករណ៍ទៅនឹងកាមេរ៉ាអ៊ុលត្រាសោន នេះអនុញ្ញាតឱ្យវេជ្ជបណ្ឌិតបង្កើតការតភ្ជាប់ថ្មីដើម្បីធ្វើឱ្យការបង្ហូរទឹកប្រមាត់កាន់តែងាយស្រួល។ ទោះបីជាវិធីសាស្ត្រនេះប្រថុយប្រថាន និងមានការចាយវាយខ្ពស់ជាង ERCP ក៏ដោយ ក៏អាចជួយអ្នកជំងឺឱ្យជាសះស្បើយពីជំងឺខាន់លឿងដោយមិនចាំបាច់មានថង់ផ្ចាប់នៅលើពោះអស់មួយជីវិត។

ចូលឆ្នាំខ្មែរខាងមុខនេះមិនដឹងទៅណា​ បងប្អូនអាចមកពិនិត្យសុខភាពនៅមន្ទីរពេទ្យ​ទីក្រុងបាងកកបាន​ មានកញ្ចប់ប្រូម៉ូសិនមកជូនបងប្អូ...
26/03/2023

ចូលឆ្នាំខ្មែរខាងមុខនេះមិនដឹងទៅណា​ បងប្អូនអាចមកពិនិត្យសុខភាពនៅមន្ទីរពេទ្យ​ទីក្រុងបាងកកបាន​ មានកញ្ចប់ប្រូម៉ូសិនមកជូនបងប្អូន😍​ ទិញ1 ថែម1 ក្នុងតម្លៃពិសេស😍​ រួសរាន់ឡេីងមកបងប្អូន
ពត៍មានលំអិតទំនាក់ទំនង👇🏻👇🏻👇🏻

Phone: +66633599889
Telegram: https://t.me/Sopheap1982
Facebook: https://www.facebook.com/profile.php?id=100014847885889

្ទីរពេទ្យកាសេមរ៉ាតប្រាឆាឈឺន
#មន្ទីរពេទ្យកាសេមរ៉ាតប្រាឆាឈឺន
#ពិនិត្យសុខភាពប្រចាំឆ្នាំ
#ពិនិត្យសុខភាពនៅថៃ
#កញ្ចប់ពិនិត្យសុខភាពមួយថែមមួយ
#សេវាបកប្រែថៃខ្មែរ
#សេវាទទួលពីអូតែលមកមន្ទីរពេទ្យ
#កញ្ចប់ប្រូម៉ូសិន

ការដាក់កងពន្យារកំណើតក្រោមស្បែកដៃ គឺជាវិធីដ៏មានប្រសិទ្ធិភាព និងងាយស្រួលក្នុងការការពារការមានផ្ទៃពោះរហូតដល់ 5 ឆ្នាំការដាក់ក...
21/03/2023

ការដាក់កងពន្យារកំណើតក្រោមស្បែកដៃ

គឺជាវិធីដ៏មានប្រសិទ្ធិភាព និងងាយស្រួលក្នុងការការពារការមានផ្ទៃពោះរហូតដល់ 5 ឆ្នាំ
ការដាក់កងពន្យារកំណើតក្រោមស្បែកដៃមានប្រសិទ្ធភាពខ្ពស់
ការដាក់កងពន្យារកំណើតក្រោមស្បែកដៃ ផ្តល់ឱ្យអ្នកនូវការការពារដ៏អស្ចារ្យរយៈពេលវែងប្រឆាំងនឹងការមានផ្ទៃពោះ វាមានប្រសិទ្ធភាពជាង ៩៩%។ ការដាក់កងពន្យារកំណើតក្រោមស្បែកដៃ គឺមានប្រសិទ្ធភាពដូចជាការក្រៀវ និងកងដាក់ក្នុងស្បូនផងដែរ
ការដាក់កងពន្យារកំណើតក្រោមស្បែកដៃ គឺជាវិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តដែលមានប្រសិទ្ធភាពបំផុតដែលអ្នកអាចទទួលបាន ពីព្រោះស្ទើរតែគ្មានផលប៉ះពាល់ដល់ការប្រើជីវិតប្រចាំថ្ងៃឡើយ អ្នកមិនអាចភ្លេចប្រើវា
ការដាក់កងពន្យារកំណើតក្រោមស្បែកដៃ គឺមានភាពងាយស្រួល
នៅពេលដែលកងរបស់អ្នកស្ថិតនៅក្នុងរាងកាយអ្នក វាអាចដំណើរការបានល្អរហូតដល់ថ្ងៃផុតកំណត់ អ្នកមិនចាំបាច់ធ្វើដំណើរទៅឱសថស្ថានដើម្បីរកទិញថ្នាំ ឬដាក់ម៉ោងរោទិ៍ញ៉ាំថ្នាំ ហើយគ្មានអ្វីដែលអ្នកត្រូវធ្វើមុនពេលរួមភេទដើម្បីការពារការមានផ្ទៃពោះ។ អ្នកមិនអាចមើលឃើញវានៅក្រោមស្បែករបស់អ្នកទេ ដូច្នេះគ្មាននរណាម្នាក់ដឹងថា អ្នកមានវាទេលុះត្រាតែអ្នកប្រាប់ពួកគេ។
ការដាក់កងពន្យារកំណើតក្រោមស្បែកដៃអាចធ្វើឱ្យរដូវរបស់អ្នកកាន់តែប្រសើរ
Nexplanon អាចជួយកាត់បន្ថយការចុករមួលពេលមករដូវ។ វាក៏ធ្វើឱ្យវដ្តរដូវរបស់អ្នកស្រាលជាងមុន និងល្អជាងមុន។
អ្នកអាចមានផ្ទៃពោះបាន បន្ទាប់ពីដកកងចេញវិញ ប្រសិនបើអ្នកសំរេចថាអ្នកចង់មានផ្ទៃពោះ អ្នកអាចយកវាចេញបានគ្រប់ពេល។ ការពន្យារកំណើតនេះនឹងមិនប៉ះពាល់ដល់ការមានកូនរបស់អ្នក ឬធ្វើឱ្យពិបាកមានផ្ទៃពោះនាពេលអនាគតនោះទេ។

ទំនាក់ទំនង
Phone: +66633599889
Telegram: https://t.me/Sopheap1982
Facebook: https://www.facebook.com/profile.php?id=100014847885889

្ទីរពេទ្យកាសេមរ៉ាតប្រាឆាឈឺន
#មន្ទីរពេទ្យកាសេមរ៉ាតប្រាឆាឈឺន
#ពិនិត្យសុខភាពប្រចាំឆ្នាំ
#ពិនិត្យសុខភាពនៅថៃ
#កញ្ចប់ពិនិត្យសុខភាពមួយថែមមួយ
#សេវាបកប្រែថៃខ្មែរ
#ជំងឺមហារីក
#សេវាបកប្រែភាសារខ្មែរថៃ
#ជំងឺតម្រងនោម
#ជំងឺបេះដូង

#ពន្យាកំណើត

នៅពេលដែលចង្វាក់បេះដូងដើរយឺតខុសប្រក្រតី សារពាង្គកាយព្រមទាំងខួរក្បាលយើង មិនអាចទទួលបានឈាមទៅចិញ្ចឹមគ្រប់គ្រាន់នោះទេ​​។​ អ្នក...
19/03/2023

នៅពេលដែលចង្វាក់បេះដូងដើរយឺតខុសប្រក្រតី សារពាង្គកាយព្រមទាំងខួរក្បាលយើង មិនអាចទទួលបានឈាមទៅចិញ្ចឹមគ្រប់គ្រាន់នោះទេ​​។​ អ្នកជំងឺមួយចំនួនអាចមានអាការៈតិចតួច ឬមិនមានអាការៈ ប៉ុន្តែអ្នកជំងឺភាគច្រើនមានអាការដូចជា៖

ខ្សោយ អស់កម្លាំងល្ហិតល្ហៃ
ចុក ឬ ញ័រដើមទ្រូង និងពិបាកដកដង្ហើម​
វិលមុខ និងងងឹតមុខ​ញឹកញាប់
ឬអាចធ្ងន់ធ្ងររហូតដល់ដួលសន្លប់បាត់បង់ស្មារតី និងគាំងបេះដូង
ជាទូទៅ បងប្អូនប្រជាពលរដ្ឋយើងតែងតែគិតអាការៈនេះថាជា ខ្យល់ចាប់ កង្វះការ​ប្រុងប្រយ័ត្ន​ទៅ​លើអាការៈខាងលើនេះ អាចបណ្តាលឱ្យពួកគាត់ប្រឈមទៅនឹង​ការបាត់​បង់​អាយុជីវីត ដោយសារ​បេះដូង​ដើរយឺតខ្លាំង និងឈានទៅរកការគាំងបេះដូងភ្លាមៗតែម្តង។

យើង​អាច​ជួប​បញ្ហា​ប្រឈម​ធ្វើ​ឱ្យ​បេះដូង​លោត​ខុស​ធម្មតា ឬ​មាន​ជំងឺ​ចង្វាក់​បេះដូង​ខុស​ប្រក្រតី។ ចង្វាក់​បេះដូង​លោត​យឺត អា...
19/03/2023

យើង​អាច​ជួប​បញ្ហា​ប្រឈម​ធ្វើ​ឱ្យ​បេះដូង​លោត​ខុស​ធម្មតា ឬ​មាន​ជំងឺ​ចង្វាក់​បេះដូង​ខុស​ប្រក្រតី។ ចង្វាក់​បេះដូង​លោត​យឺត អាច​បណ្ដាល​ឱ្យ​គាំង​បេះដូង ហើយ​អាច​ស្លាប់​ទៀត​ផង។ ក្រៅ​ពី​នេះ​នៅ មាន​រោគ​សញ្ញា​ដទៃ​ទៀត​ដូចជា វិល​មុខ ងងឹត​មុខ ពិបាក​ដក​ដង្ហើម ឬ​ហើម​ជើង អុំ ពូ មីង មានអាការះដូចខាងលើ👆🏻ទំនាក់ទំនងមកនាងខ្ញំផ្ទាល់ដើម្បីធ្វើការណាត់ឌុកទ័រឯកទេសបេះដូង បានគ្រប់ពេល

ទំនាក់ទំនង
Phone: +66633599889
Telegram: https://t.me/Sopheap1982
Facebook: https://www.facebook.com/profile.php?id=100014847885889

្ទីរពេទ្យកាសេមរ៉ាតប្រាឆាឈឺន
#មន្ទីរពេទ្យកាសេមរ៉ាតប្រាឆាឈឺន
#ពិនិត្យសុខភាពប្រចាំឆ្នាំ
#ពិនិត្យសុខភាពនៅថៃ
#កញ្ចប់ពិនិត្យសុខភាពមួយថែមមួយ
#សេវាបកប្រែថៃខ្មែរ
#ជំងឺមហារីក
#សេវាបកប្រែភាសារខ្មែរថៃ
#ជំងឺតម្រងនោម
#ជំងឺបេះដូង

តើជំងឺអាយភីឌី (IPD) ជាអ្វី? IPD ពាក្យពេញ pneumococcal diseaseដែលជាជំងឺឆ្លងរាតត្បាត ដែលបណ្តាលមកពីការឆ្លងបាក់តេរីដែលមានឈ្ម...
15/03/2023

តើជំងឺអាយភីឌី (IPD) ជាអ្វី?
IPD ពាក្យពេញ pneumococcal diseaseដែលជាជំងឺឆ្លងរាតត្បាត ដែលបណ្តាលមកពីការឆ្លងបាក់តេរីដែលមានឈ្មោះថា pneumococcus ។ បណ្តាលឱ្យមានការឆ្លងមេរោគនៅក្នុងសរសៃរឈាម ជំងឺរលាកស្រោមខួរ ឬជំងឺរលាកសួតធ្ងន់ធ្ងរ រហូតបណ្តាលឱ្យមានពិការភាព ឬស្លាប់ដល់កុមារ ជាពិសេសកុមារអាយុក្រោម 2 ឆ្នាំ។

✅កាត់បន្ថយហានិភ័យនៃជំងឺរលាកសួត ការឆ្លងមេរោគ រលាកស្រោមខួរ ជាមួយនឹងវ៉ាក់សាំង IPD

ទំនាក់ទំនង
Phone: +66633599889
Telegram: https://t.me/Sopheap1982
Facebook: https://www.facebook.com/profile.php?id=100014847885889

្ទីរពេទ្យកាសេមរ៉ាតប្រាឆាឈឺន
#មន្ទីរពេទ្យកាសេមរ៉ាតប្រាឆាឈឺន
#ពិនិត្យសុខភាពប្រចាំឆ្នាំ
#ពិនិត្យសុខភាពនៅថៃ
#កញ្ចប់ពិនិត្យសុខភាពមួយថែមមួយ
#សេវាបកប្រែថៃខ្មែរ
#ជំងឺមហារីក
#សេវាបកប្រែភាសារខ្មែរថៃ
#ជំងឺតម្រងនោម

មេរោគ HPV ឬ Human Papillomavirus វា​ជា​មេរោគ​ដែល​បង្ក​ឱ្យ​មាន​ការ​ឆ្លង​មេរោគ​តាម​រយៈ​ការ​ប៉ះ​ផ្ទាល់​ជាមួយ​ពួក​គេ ឬ​ការ​រ...
12/03/2023

មេរោគ HPV ឬ Human Papillomavirus វា​ជា​មេរោគ​ដែល​បង្ក​ឱ្យ​មាន​ការ​ឆ្លង​មេរោគ​តាម​រយៈ​ការ​ប៉ះ​ផ្ទាល់​ជាមួយ​ពួក​គេ ឬ​ការ​រួម​ភេទ​អាច​បង្ក​ឱ្យ​កើត​មហារីក​ច្រើន​ប្រភេទ ។
មហារីកមាត់ស្បូន
មហារីកទ្វារមាស
មហារីកទ្វារមាស
មហារីកលិង្គ
មហារីករន្ធគូថ
មហារីកមាត់ និងបំពង់ក។ល។

ទាំងបុរស និងស្ត្រី គួរតែចាក់វ៉ាក់សាំង HPV ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ វាត្រូវបានណែនាំអោយចាក់នៅអាយុដែលមិនធ្លាប់រួមភេទ។ សម្រាប់ប្រសិទ្ធភាពអតិបរមា អាយុដ៏ល្អគួរតែនៅចន្លោះពី 9 ទៅ 26 ឆ្នាំ។

ប្រឹក្សាយោបល់អំពីការព្យាបាលជំងឺ
សូមទំនាក់ទំនងតាមរយះ
Phone: +66633599889

Telegram: https://t.me/Sopheap1982

Facebook: https://www.facebook.com/profile.php?id=100014847885889

្ទីរពេទ្យកាសេមរ៉ាតប្រាឆាឈឺន
#មន្ទីរពេទ្យកាសេមរ៉ាតប្រាឆាឈឺន
#ពិនិត្យសុខភាពប្រចាំឆ្នាំ
#ពិនិត្យសុខភាពនៅថៃ
#កញ្ចប់ពិនិត្យសុខភាពមួយថែមមួយ
#សេវាបកប្រែថៃខ្មែរ
#សេវាទទួលពីអូតែលមកមន្ទីរពេទ្
#ជំងឺមហារីក
#សេវាបកប្រែភាសាថៃ_ខ្មែរ

ที่อยู่

Bangkok
10110

เบอร์โทรศัพท์

+66633599889

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ទទួលដំណើរការឯកសារសម្រាប់អ្នកជំងឺមកព្យាបាលនៅប្រទេសថៃ Bong Pheapผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง ទទួលដំណើរការឯកសារសម្រាប់អ្នកជំងឺមកព្យាបាលនៅប្រទេសថៃ Bong Pheap:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram