09/12/2025
🚨 តស់មកស្វែងយល់ ! ៥ ប្រភេទនៃមហារីក
ដែលអ្នកត្រូវតែប្រញាប់ការពារជាបន្ទាន់! 🛡️
ជំងឺមហារីកទាំង ៥ ខាងក្រោមនេះ
គឺជាមហារីកដែលត្រូវបានរកឃើញញឹកញាប់បំផុត
និងមានអត្រាគ្រោះថ្នាក់ខ្ពស់។
ប៉ុន្តែដំណឹងល្អគឺ ភាគច្រើននៃជំងឺទាំងនេះ
អាចការពារ ឬព្យាបាលបាន
ប្រសិនបើរកឃើញនៅដំណាក់កាលដំបូងបំផុត!
🎯 តើអ្នកការពារខ្លួនឯងដោយរបៀបណា?
1. មហារីកមាត់ស្បូន (Cervical): អាចការពារបាន ៩៩% ដោយ វ៉ាក់សាំង HPV និងការពិនិត្យ Pap Smear ឬ HPV DNA Test ជាប្រចាំឆ្នាំ។
2. មហារីកសុដន់ (Breast): គន្លឹះគឺការពិនិត្យដោយខ្លួនឯង និងការថត Mammogram ទៀងទាត់ (ចាប់ពីអាយុ ៤០ ឆ្នាំ)។
3. មហារីកសួត (Lung): បញ្ឈប់ការជក់បារីជាបន្ទាន់!
ហើយពិគ្រោះជាមួយគ្រូពេទ្យដើម្បីថត Low-Dose CT Scan
បើអ្នកមានប្រវត្តិជក់បារីយូរ។
4. មហារីកពោះវៀនធំ (Colorectal): ពិនិត្យលាមក ឬការឆ្លុះ
សុងពោះវៀន Colonoscopy
អាចរកឃើញដុំសាច់តូចៗមុនពេលវាក្លាយជាមហារីក។
5. មហារីកថ្លើម (Liver): ពិនិត្យឈាមរកវីរុស B ឬ C និងតាមដានដោយការអេកូពោះ និងឆ្លុះ Fibroscan ជាដើម ជាពិសេសអ្នកដែលមានហានិភ័យខ្ពស់។
✅ កុំស្ទាក់ស្ទើរ! ការវិនិយោគលើការពិនិត្យមហារីកនៅថ្ងៃនេះ គឺជាការធានារ៉ាប់រងលើអាយុជីវិតរបស់អ្នកនាពេលអនាគត។
🏥 សូមណាត់ជួបគ្រូពេទ្យឯកទេស ដើម្បីរៀបចំកម្មវិធីពិនិត្យមហារីកការពារ (Screening Program) តាមតម្រូវការសុខភាពរបស់អ្នក!
#មហារីក #មហារីក #សុខភាពស្ត្រី