24/04/2026
កាលពីកន្លះខែមុន មានអ៊ុំស្រីម្នាក់ពិនិត្យរកមេរោគក្រពះដោយផ្លុំខ្យល់។ វេជ្ជបណ្ឌិតក៏បានសុំអោយពិនិត្យសមាជិកផ្សេងទៀតនៅក្នុងផ្ទះ។ ថ្ងៃនេះពួកគាត់ពិតជាបានមកពិនិត្យមែន ហើយវេជ្ជបណ្ឌិតបានរកឃើញថា ពួកគាត់ទាំងអស់គ្នាមានមេរោគក្រពះទាំងអស់។ មេរោគនេះចម្លងតាមរយៈការហូបអាហារដែលគ្នា រឺ ប្រើបន្ទប់ទឹករួម ហើយមិនបានសំអាតដៃនឹងសាប៊ូអោយបានត្រឹមត្រូវ។