រឿងរ៉ាវជីវិត

រឿងរ៉ាវជីវិត រឿងរ៉ាវជីវិត TikTok: ai good 👍
(1)

04/23/2026

ចប់ចូលឆ្នាំទៅលេងកន្លែងដែលមាន•បរិយាកាសធម្មជាតិ _ដាក់បទ chill chill ជាមួយ you😊 #រឿងរ៉ាវជីវិត

 #រឿងសំខាន់ៗ ដែលគួរធ្វើដើម្បីឲ្យ  #មនុស្សជុំវិញខ្លួនចូលចិត្តចង់រាប់អានអ្នក ភាពស្និទ្ធស្នាលគឺជារឿងចាំបាច់នឹងជាផ្នែកមួយសំខ...
04/23/2026

#រឿងសំខាន់ៗ ដែលគួរធ្វើដើម្បីឲ្យ #មនុស្សជុំវិញខ្លួនចូលចិត្តចង់រាប់អានអ្នក ភាពស្និទ្ធស្នាលគឺជារឿងចាំបាច់នឹងជាផ្នែកមួយសំខាន់ណាស់ដែលធ្វើឲ្យការប្រាស្រ័យទាក់ទងគ្នាក្នុងទំនាក់ទំនងដៃគូស្នេហា ឬមិត្តភាពមានសុខមាភាពល្អ។ ប៉ុន្តែមានមនុស្សជាច្រើនបានប្រើការទាក់ទាញផ្នែកខាងក្រៅ ជាជាងចិត្តគំនិតនឹងអតចារិតល្អនៅក្នុងទំនាក់ទំនងរបស់ពួកគេ។

ទោះបីជាអ្នកបានរកឃើញមនុស្សដែលអ្នកចង់ចំណាយពេលពេញមួយជីវិតជាមួយគេក៏ដោយ គួរគិតអំពីការផ្លាស់ប្តូររបស់មនុស្ស ទាំងអកប្បកិរិយា និងរូបសម្រស់ដែលអ្នកគួរតែធ្វើការយកចិត្តទុកដាក់កែលម្អដើម្បីធានាថាអ្នកអាចរក្សាទំនាក់ទំនងរបស់អ្នកឲ្យមានសុភមង្គលរហូតទៅថ្ងែអនាគត។

ប្រសិនបើអ្នកចង់មានភាពទាក់ទាញជាងមុនដល់មនុស្សគ្រប់គ្នានោះ អ្នកគួរធ្វើការផ្លាស់ប្តូរដើម្បីធ្វើឲ្យអ្នកកាន់តែមានភាពប្រសើរឡើង៖

បង្ហាញពីបុគ្គលិកលក្ខណៈពិតរបស់ខ្លួនទៅកាន់អ្នកដទៃ
បង្ហាញពីទំនុកចិត្ត និងភាពជឿជាក់របស់ខ្លួន
ការញញឹម និងភាពរស់រាយរាក់ទាក់របស់អ្នក
ព្យាយាមផ្តល់ភាពវិជ្ជមានដល់ខ្លួនឯងជានិច្ច
ឈប់ធ្វើការវិនិច្ឆ័យអ្នកដទៃដោយផ្អែកតែសម្បកក្រៅ
ជាមនុស្សដែលចេះលេងសើចខ្លះ កុំម៉ឹងម៉ាត់ពេក
ផ្ដល់ការគោរពឲ្យតម្លៃទៅកាន់អ្នកផ្សេងវិញដូចដែលអ្នកផ្តល់ឲ្យខ្លួនឯង
ការធ្វើឲ្យអ្នកដទៃដឹងថាពួកគេជាមនុស្សសំខាន់ និងពិសេសសម្រាប់អ្នក
មនុស្សគ្រប់គ្នាមានផ្នត់គំនិតផ្សេងៗគ្នា អ្នកខ្លះមើលតែទៅលើអំពើល្អសប្បុរសធម៌ និងអតចរិតសុភាពរាបសារបស់អ្នកជាជាងទៅលើរូបរាងខាងក្រៅរបស់អ្នក។ ប៉ុន្តែបុគ្គលិកលក្ខណៈ និងរូបសម្រស់ត្រូវតែមានតុល្យភាពដើម្បីឲ្យខ្លួនអ្នកមានភាពទាក់ទាញដល់អ្នកដទៃជាងមុនទៅទៀត៕
#រឿងរ៉ាវជីវិត #កញ្ញា

 #មូលហេតុដែលទម្លាប់នៃការគិតអវិជ្ជមាន អាចធ្វើឲ្យឆាកជីវិតរបស់អ្នកមានការលំបាក១. ការគិតទៅលើភាពឥតខ្ចោះ ចាំថាសូម្បីតែមនុស្សដែល...
04/23/2026

#មូលហេតុដែលទម្លាប់នៃការគិតអវិជ្ជមាន អាចធ្វើឲ្យឆាកជីវិតរបស់អ្នកមានការលំបាក
១. ការគិតទៅលើភាពឥតខ្ចោះ ចាំថាសូម្បីតែមនុស្សដែលមានភាពជោគជ័យក៏ពួកគេធ្វើខុសដែរ ការចង់​បាន​ភាព​ល្អ​ឥត​ខ្ចោះ​នឹងនាំឲ្យ​មាន​ទម្លាប់​អាក្រក់​ខាង​ផ្លូវ​ចិត្ត​ និងប៉ះពាល់ដល់ការគិតរបស់អ្នកដូច​ជា៖

ការ​រំពឹង​ទុក​ខ្ពស់​ពេក​ពី​អ្នក​ដទៃ ដែល​បង្ក​ឲ្យ​មាន​ការ​អាក់អន់ចិត្ត
ការ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​លើ​ការ​វិនិច្ឆ័យ​របស់​អ្នក​ដទៃ និង​របៀប​ដែល​គេ​មាន​ទស្សនៈ​ចំពោះ​អ្នក
ការថប់បារម្ភមានកម្រិតខ្ពស់ ទទួលរងជំងឺធ្លាក់ទឹកចិត្ត និងរោគសញ្ញាផ្លូវចិត្តមួយចំនួនទៀត
អសមត្ថភាពក្នុងការកែលម្អ ឬរៀនសូត្រពីកំហុសរបស់ខ្លួនពីអតីតកាល
ការថយចុះនៃការឲ្យតម្លៃលើខ្លួនឯងដោយសារតែការរំពឹងទុកដែលមិនបានសម្រេចដូចបំណង

២. ការផ្គាប់ចិត្តអ្នកដទៃ ការ​ចង់​ធ្វើ​ឲ្យ​អ្នក​ដទៃ​សប្បាយ​ចិត្ត​គឺ​ជា​រឿង​ដ៏ល្អ​ប្រសើរ ប៉ុន្តែការព្យាយាមផ្គាប់ចិត្តមនុស្សជុំវិញខ្លួនគឺជាទម្លាប់អាក្រក់ និងគ្រោះថ្នាក់បំផុតមួយសម្រាប់អារម្មណ៍ផ្លូវចិត្តខ្លួនឯង រួមមានដូចជា៖

អ្នកនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីធ្វើឲ្យមនុស្សគ្រប់គ្នាចូលចិត្តអ្នក
មានទំនាក់ទំនងមិនល្អជាច្រើន និងការទាក់ទងជាមួយបុគ្គលដែលមិនល្អ
មានការព្រួយបារម្ភជានិច្ចអំពីអ្វីដែលមនុស្សនឹងគិតមកលើអ្នក
អារម្មណ៍ធ្លាក់ចុះជានិច្ចដោយ​សារ​តម្រូវ​ការ​តាមផ្គាប់ចិត្តមនុស្សជុំវិញខ្លួន

៣. ការភ័យខ្លាចចំពោះការបរាជ័យ នៅពេលដែលអ្នកខ្លាចបរាជ័យ អ្វីដែលបានកើតឡើងគឺអ្នកនឹងមិនអាចប្រឈមមុខដោះស្រាយ ឬធ្វើការកែលម្អឲ្យបានប្រសើរឡើយ តែវានឹងប៉ះពាល់ទៅដល់ការគិតរបស់អ្នក៖

បដិសេធ​មិន​ទទួល​យក​ការបរាជ័យ ឬហានិភ័យបើទោះ​បី​ជា​អ្នកជាមនុស្សពូកែខ្លាំងក៏ដោយ
មិនរៀនអំពីកំហុស និងភាពបរាជ័យពីអតីតកាល ដើម្បីបង្កើនឱកាសជោគជ័យនាពេលអនាគតឡើយ
ការបោះបង់ចោល ឬបញ្ឈប់មុនពេលដែលអ្នកអាចដឹង ឬមើលឃើញអំពីលទ្ធផលណាមួយ
គ្មានវិធីណាដែលធ្វើឲ្យមនុស្សលោកល្អឥតខ្ចោះនោះទេ ផ្ទុយទៅវិញវាផ្ដល់ផលប៉ះពាល់ដល់សុខភាពវិញទេ ទម្លាប់នៃការគិតមិនល្អទាំងនេះអាចបំផ្លាញសុខុមាលភាពរាងកាយដោយធ្វើឲ្យអ្នកងាយនឹងទទួលរងជំងឺសម្ពាធ​ឈាម​ខ្ពស់ ជំងឺទឹកនោមផ្អែម ជំងឺ​សរសៃឈាម​បេះដូង និងអាចឈានទៅដល់ការធ្វើអត្តឃាតទៀតផង។ ដូច្នេះការយល់ដឹងអំពីទម្លាប់អាក្រក់ទាំងនោះមុន អាចជាជំហានដំបូងក្នុងការការពារ និងអាចជួយអ្នករកវិធីដោះស្រាយក្នុងជីវិតរស់នៅបាន៕
#រឿងរ៉ាវជីវិត #កញ្ញា

04/23/2026

#ចង់ឲ្យជីវិតមានបានកុំពឹងលើសំណាង តែត្រូវប្រឹងប្រែងធ្វើរឿងទាំងនេះវិញជីវិត​មួយ បើ​ចង់​ដើរ​ដោយ​រលូន​គ្មាន​ឧបសគ្គ ​អ្នក​គួរ​​ធ្វើ​រឿង​ទាំង​​នេះ​​វិញ ​មិន​គួរ​ពឹង​តែ​លើ​សំណាង​ពេក​នោះ​ទេ។

​១. ជ្រើស​រើស​មនុស្ស​រាប់​អាន​ឲ្យ​​ត្រឹម​ត្រូវ​

​ហេតុ​អ្វី​បាន​ជា​ពួក​យើង​ត្រូវ​មក​ខ្ជះ​ខ្ជាយ​ពេល​វេលា​រាប់​អាន​មនុស្ស​ដែល​មិន​ឃើញ​តម្លៃ​យើង? ​អ្នក​មិន​គួរ​បង្ខំ​ខ្លួន​ឯង​ឲ្យ​រក្សា​មនុស្ស​ដែល​គេ​មិន​ចង់​មាន​យើង​ក្នុង​ទំនាក់​ទំនង​របស់​គេ​ឡើយ។ ​​២. ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង​

ទទួល​ស្គាល់​ការពិត ​ហើយ​ស្វែង​រក​វិធី​​ឲ្យ​ជីវិត​កាន់​តែ​មាន​ន័យ​សម្រាប់​ខ្លួន​ឯង។ ​កុំ​កុហក​ខ្លួន​ឯង​ច្រើន​ពេក ។

​៣. ចាប់​យក​ឱកាស​

កុំ​ខ្លាច​ដោយសារ​តែ​អ្នក​យល់​ថា ខ្លួន​ឯង​មិន​ទាន់​រួច​រាល់។ ​ចាប់​ឱកាស​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​រីក​ចម្រើន​ទៅ​មុខ នោះ​អ្នក​ច្បាស់​ជា​អាច​ធ្វើ​បាន។

​៤. ស្រលាញ់​ខ្លួន​ឯង​

កុំ​គិត​ថា ​ការ​ដែល​ស្រលាញ់​ខ្លួន​ឯង​គឺ​ជា​រឿង​អាត្មានិយម ព្រោះ​​​បើ​អ្នក​មិន​ស្រលាញ់​ខ្លួន​ឯង ​មិន​ព្រម​ឲ្យ​ខ្លួន​ឯង​ឈាន​ឆ្ពោះ​ទៅ​មុខ​ទេ ​នោះ​​គឺ​ជា​កំហុស​ធំ​បំ​ផុត។

​​៥. ​បោះ​ចោល​សត្រូវ​ចេញ​ពី​បេះ​ដូង​របស់​អ្នក​

​រៀន​អភ័យ​ទោស​ឲ្យ​អ្នក​ដទៃ ​ក៏​ដូច​ជា​អភ័យ​ទោស​ឲ្យ​ខ្លួន​ឯង​ដែរ។ ​ដូច្នេះ​ហើយ ​កុំ​ចង​កំហឹង ឬ​មាន​គំនុំ គុំ​គួន​ចំពោះ​នរណា​ឲ្យ​សោះ៕
#រឿងរ៉ាវជីវិត #កញ្ញា

04/23/2026
•បើអ្នកចង់រីកចម្រើន_ចូរដាក់ខ្លួន! #រឿងរ៉ាវជីវិត  #ការងារប្រចាំថ្ងៃ
04/20/2026

•បើអ្នកចង់រីកចម្រើន_ចូរដាក់ខ្លួន!
#រឿងរ៉ាវជីវិត #ការងារប្រចាំថ្ងៃ

រីករាយឆ្នាំថ្មី ថ្ងៃថ្មី ដើមសប្តាហ៍ សូមអោយជោគជ័យការងារ🌞😁 #រឿងរ៉ាវជីវិត  #ការងារប្រចាំថ្ងៃ
04/20/2026

រីករាយឆ្នាំថ្មី ថ្ងៃថ្មី ដើមសប្តាហ៍ សូមអោយជោគជ័យការងារ🌞😁
#រឿងរ៉ាវជីវិត #ការងារប្រចាំថ្ងៃ

🌞ថ្ងៃច័ន្ទដើមទ្រព្យ _ចូលធ្វើការវិញជាមួយនឹង•លុយក្នុងកុង 0,5$🙂 #រឿងរ៉ាវជីវិត  #ការងារប្រចាំថ្ងៃ
04/20/2026

🌞ថ្ងៃច័ន្ទដើមទ្រព្យ _ចូលធ្វើការវិញជាមួយនឹង•លុយក្នុងកុង 0,5$🙂
#រឿងរ៉ាវជីវិត #ការងារប្រចាំថ្ងៃ

•ការងារណាដែលមានសម្ពាធ_ បើអាចទម្លាក់បានខ្ញុំនឹងទម្លាក់ចោលខ្លះ _ឬក៏រកការងារណាដែលខ្ញុំពេញចិត្ត ហើយគ្មានសម្ពាធ..  #រឿងរ៉ាវជី...
04/20/2026

•ការងារណាដែលមានសម្ពាធ_ បើអាចទម្លាក់បានខ្ញុំនឹងទម្លាក់ចោលខ្លះ _ឬក៏រកការងារណាដែលខ្ញុំពេញចិត្ត ហើយគ្មានសម្ពាធ..

#រឿងរ៉ាវជីវិត #ការងារប្រចាំថ្ងៃ

04/20/2026

🍃ទោះបីជាពួកគេតូច ក្នុងការយល់ពាក្យរបស់យើងក៏ដោយ ទារក និង កុមារមានអារម្មណ៍ដឹងគ្រប់យ៉ាង មិនថាភាពតានតឹងរបស់យើង សេចក្ដីស្រឡាញ់របស់យើង ការអត់ធ្មត់របស់យើង។ រាល់ពាក្យពេចន៍ល្អៗ ទឹកដមសំនៀង និងប្រយោគដោយក្តីស្រលាញ់ ដែលយើងនិយាយទៅកាន់ពួកគេ គឺជាមូលដ្ឋានគ្រឹះសម្រាប់អាកប្បកិរិយា និងអត្តចរិតរបស់ពួកគេនៅពេលធំឡើង។💖

☘️ការនិយាយទៅកាន់កូនៗរបស់យើងដោយក្តីស្រឡាញ់ ការលើកទឹកចិត្ត និងភាពទន់ភ្លន់ មិនគ្រាន់តែបង្រៀនពួកគេភាសាប៉ុណ្ណោះទេ វាបង្រៀនពួកគេនូវទំនុកចិត្ត សុវត្ថិភាព និងភាពជឿជាក់។ ទោះ​ជា​ពួកគេ​មិន​ទាន់អាច​ឆ្លើយ​តប​បានក៏​ដោយ។

😍ដូច្នេះ ចូរ​យើង​ជ្រើសរើស​ពាក្យ​ដោយ​ប្រយ័ត្នប្រយែង និយាយ​ដោយ​អត់ធ្មត់ ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​ពួកគេ​ក្នុង​គ្រប់​សំឡេង ស្នាមញញឹម និង​ការ​ប៉ះ។ សំឡេង​របស់​យើង​គឺជាសម្លេងដំបូង​គេ​បង្អស់ដែលស្ថិតក្នុងបេះដូងកូន តរហូតពេញមួយជីវិតរបស់ពួកគេ💝 #រឿរ៉ាវជីវិត

Address

1001 Belleview Street
Dallas, TX
75001

Alerts

Be the first to know and let us send you an email when រឿងរ៉ាវជីវិត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to រឿងរ៉ាវជីវិត:

Featured

Share