22/01/2022
#ជំងឺពុកឆ្អឹង ឬ #ស្ពោតឆ្អឹង
ដូចឈ្មោះដែលបានហៅ ជំងឺនេះសម្គាល់ដោយភាពស្ពោតនៃឆ្អឹង ឬឆ្អឹងមានកំហាប់និងដង់ស៊ីតេថយចុះ សាច់ឆ្អឹងលែងមាំ ងាយបាក់។ ជាទូទៅ គឺបណ្តាលមកពីភាពចាស់ជរារបស់មនុស្ស។
ឆ្អឹងពុក មានសភាពស្ពោត សាច់ឆ្អឹងមិនតាន់ មានរន្ធច្រើន ខ្សោកៗ ខ្សោះគ្មានជាតិខនិក គ្មានសារធាតុអ្វីសម្រាប់បង្ហាប់ឆ្អឹងឱ្យមាំសោះ។ បញ្ហាប្រឈមរបស់អ្នកជំងឺតែងតែងាយបាក់ឆ្អឹង។ ក្នុងនោះ ឆ្អឹងដែលងាយបាក់ជាងគេ គឺឆ្អឹងខ្នង ឆ្អឹងកដៃ ត្រគៀក និងស្មា។
តាមការពិនិត្យបែបវេជ្ជសាស្ត្រ ផ្នែកខាងក្រៅនៃឆ្អឹងហាក់មានសភាពធម្មតា តែផ្នែកក្នុងនៃឆ្អឹងវិញ សង្កេតឃើញមានស្រទាប់ជាលិកាដូចពពុះទឹកបង្កកលើគ្នាដែលមិនសូវមានកោសិការស់ទេ។
កត្តាដែលនាំឱ្យឆាប់មានជំងឺស្ពោតឆ្អឹង អាចបណ្តាលមកពី៖
- អាយុ និងវ័យចំណាស់ ចាប់ពី៥០ ឬ៦០ឆ្នាំឡើងទៅ
- ធ្លាប់ប្រើប្រាស់ថ្នាំ ពពួក Corticoïde ក្នុងបរិមាណច្រើន និងក្នុងរយៈ ពេលលើសពី៣ខែ
- រងការព្យាបាល ឬមានជំងឺរលាកដែលជាប្រភពនាំឱ្យឆ្អឹងស្ពោត
- ស្រី្តដែលឆាប់អស់រដូវ តាំងពីមុនអាយុ៤០ឆ្នាំ
- ស្គមស្គាំងខ្លាំង
- មានប្រវត្តិគ្រួសារធ្លាប់បាក់ឆ្អឹង
- មិនសូវមានសកម្មភាព បញ្ចេញកម្លាំងកាយធ្វើកីឡា ហាត់ប្រាណ
- កង្វះវីតាមីនD
- កង្វះសារធាតុកាល់ស្យូម
- ជក់បារី
- ផឹកស្រា។
ពុកឆ្អឹង ជាជំងឺមនុស្សចាស់ និងមានកត្តាខ្លះគេមិនអាចចៀសវាងបានឡើងដូចជា ភេទស្រី មាឌតូចស្គម ពូជស្បែកស និងពូជសាសន៍អាស៊ីស្បែកលឿង។ ស្រ្តីដែលមានរដូវច្រើន និងមិនទៀង ក៏អាចជួបផលវិបាកមានហានិភ័យខ្ពស់កើតជំងឺពុកឆ្អឹងដែរ។
ដើម្បីឱ្យឆ្អឹងរឹងមាំយើងត្រូវថែទាំខ្លួនតាំងពីនៅវ័យក្មេង ដោយការធ្វើកីឡានៅពេលវ័យជំទង់ មានរបបអាហារត្រឹមត្រូវតាំងពីកុមារ ជាអាហារដែលសម្បូរដោយជាតិកាល់ស្យូម (ទឹកដោះគោ ទឹកសណ្តែកបន្លែបៃតង)។ បញ្ចេញសកម្មភាពហាត់ប្រាណ ធ្វើកីឡា និងរក្សាទម្លាប់ល្អក្នុងការរស់នៅ ដោយគ្មានប្រព្រឹត្តគ្រឿងស្រវឹង និងបារី។
#ប្រសិនបើលោកអ្នកកំពុងជួបបញ្ហានេះ សូមធ្វើការជួបពិគ្រោះជាមួយ វេជ្ជបណ្ឌិតឯកទេស ដើម្បីពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ!
ទាញយកកម្មវិធី «សុខក្រម» ដោយឥតគិតថ្លៃឥឡូវនេះ ដើម្បីស្វែងរកស្ថាប័នវេជ្ជសាស្ត្រដែលនៅជិតលោកអ្នកបំផុត!
-សម្រាប់ IOS https://goo.gl/MBSN84
-សម្រាប់ Android https://goo.gl/4bGgMe
-គេហទំព័រ https://sokhakrom.com/kh/advisor/list
👉សម្រាប់ព័ត៌បន្ថែម សូមទំនាក់មកកាន់់៖
📨 Inbox តាមរយៈទំព័រហ្វេកប៊ុក «SokhaKrom»
☎️ 069909011 / 011909020